​រូបថត​ដំណើរ​កម្សាន្ត​របស់​គូស្នេហ៍​មួយគូ​ កំពុង​ល្បី​លើ​អុីន​ធឺរ​ណេ​ត​

6 Videos


បន្ទាប់ពីអ្នកថតរូបដ៏ល្បីល្បាញលោក Murad Osmann បានបង្ហោះរូបថតដំណើរកម្សាន្តលក្ខណៈរ៉ូមែនទិចជាច្រើនសន្លឹកជាមួយភរិយារបស់លោករួចមកបានធ្វើឲ្យយុវវ័យមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង បានថតរូបបង្ហោះចូលក្នុងកម្មវិធីសង្គមដោយធ្វើគំរូតាមលោកទៀតផង ។

ស្របពេលជាមួយគ្នានេះដែរថ្មីៗនេះមានអ្នកលេងកម្មវិធីសង្គម facebook ជាច្រើនបានចែកចាយបន្តគ្នាពីម្នាក់ទៅម្នាក់ទៀតយ៉ាងព្រោងព្រាតបន្ទាប់ពីម្ចាស់គណនី facebook ជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ Forrest Lu បានបង្ហោះរូបថតរបស់លោក ជាមួយប្រពន្ធក្នុងដំណើរវិស្សមកាលនៅរដ្ឋហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក ដោយធ្វើគំរូ តាមគូស្នេហ៍របស់លោក Murad Osmann ប៉ុន្តែប្លែកគ្នាត្រង់គូស្នេហ៍របស់លោក Forrest Lu ប្រើកាយវិកាកំប្លែងគួរឲ្យអស់សំណើច ។

ចង់ដឹងថា តើរូបថតដំណើរកម្សាន្តរបស់គូស្នេហ៍ជនជាតិតៃវ៉ាន់ខាងលើមានភាពទាក់ទាញប៉ុនណាសូមមើលការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖ (ប្រភព សីងហ្គាពួរីស-ស្ដម) កុសល

​រូបថត​ដំណើរ​កម្សាន្ត​របស់​គូស្នេហ៍​មួយគូ​ កំពុង​ល្បី​លើ​អុីន​ធឺរ​ណេ​ត​
​រូបថត​ដំណើរ​កម្សាន្ត​របស់​គូស្នេហ៍​មួយគូ​ កំពុង​ល្បី​លើ​អុីន​ធឺរ​ណេ​ត​
​រូបថត​ដំណើរ​កម្សាន្ត​របស់​គូស្នេហ៍​មួយគូ​ កំពុង​ល្បី​លើ​អុីន​ធឺរ​ណេ​ត​
​រូបថត​ដំណើរ​កម្សាន្ត​របស់​គូស្នេហ៍​មួយគូ​ កំពុង​ល្បី​លើ​អុីន​ធឺរ​ណេ​ត​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត