រឿង​តក់ស្លុត ប្តី​បាញ់​ប្រពន្ធ ដោយសារ​ឈឺ​រ៉ាំរ៉ៃ​

6 Videos


NBCNews បានរាយការណ៍ថា មានរឿងស្លុតចិត្តមួយ កើតឡើងនៅរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក មានបុរសចំណាស់ម្នាក់ ឈ្មោះ វីលៀម ចេ ហេកចឺរ អាយុ ៨៦ ឆ្នាំ ជាឃាតកបានដាច់ចិត្តបាញ់ សម្លាប់ប្រពន្ធខ្លួន គឺលោកយាយ ខារ៉ូឡាញ អេហ្វ ហេកចឺរ ដោយសារជំងឺជាទម្ងន់ និង ឈឺរ៉ាំរ៉ៃ អស់លទ្ធភាពព្យាបាល ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ១៦ ឧសភា ។ មុនបាញ់សម្លាប់ភរិយា លោកតា វីលៀម បានងូត ទឹកយ៉ាងត្រជាក់ចិត្ត រួចដើរទៅយកកាំភ្លើងតម្រង់ទៅបន្ទប់ភរិយា ដែលកំពុងសម្រានលក់ រួចក៏បាញ់រហូតស្លាប់ បន្ទាប់មកក៏ទៅឆុងកាហ្វេផឹក រួចក៏ទូរស័ព្ទប្រាប់ទៅកូនស្រីពីអំពើដែលគាត់ប្រព្រឹត្ត ។ លោកតា វីលៀម និយាយថា «ប្រពន្ធរបស់គាត់ឈឺ ១៥ ឆ្នាំមកហើយ បានចំណាយប្រាក់ព្យាបាល អស់ច្រើន អស់លទ្ធភាព ស្របពេលឭសម្តីលោកយាយថា កាន់តែឈឺ និង ចង់ស្លាប់…» ។

លោកតាបានសុំអភ័យទោសប៉ូលិស បន្ទាប់ពីប្រាប់កូនរួចហើយ ហើយក៏ប្រគល់ខ្លួនទៅប៉ូលិស ។ របាយការណ៍ឱ្យដឹងថា លោកតា វីលៀម បានក្ស័យធនតាំងពីឆ្នាំ ២០១១ ក៏ចាប់ផ្តើមរកការងារធ្វើ ដើម្បីបានប្រាក់មកព្យាបាលភរិយា ។ ឥឡូវត្រូវប៉ូលិសចាប់ឃុំ ពីបទធ្វើឃាតដោយចេតនា និង មិនទទួលការធានាខ្លួនឡើយ ៕ សូរ្យរិទ្ធ (posttoday)