បុរស​បែក​ស្លុយ​ម្នាក់​ ហ៊ាន​ដុត​រថយន្ត​មួយ​ដើម្បី​ថតរូប​ព្រោះតែ​ចង់​ល្បី​លើ Facebook

6 Videos


មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថា មនុស្សរាប់លាននាក់នៅលើសាកលលោកកំពុងឈ្លក់វង្វេងជាមួយការថតរូបដើម្បីបង្ហោះទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Online ក្នុងន័យចង់បង្ហាញពីសកម្មភាព និង សម្រស់របស់ពួកគេឲ្យពិភពលោក ក៏ដូចជាមនុស្សនៅជុំវិញខ្លួនបានឃើញ ។ ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ គេឃើញមានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតនូវរូបថតបង្ហាញពីសកម្មភាពរបស់បុរសជនជាតិជប៉ុនចិត្តស្លុយម្នាក់មានគណនី Facebook ឈ្មោះ «いのうえ ゆうた» ដែលហ៊ានដុតឡានរបស់ខ្លួនដើម្បីតែចង់បានរូបថតប៉ុន្មានសន្លឹកបង្អួតមិត្តភ័ក្តិនៅក្នុង Facebook ។

បុរស​បែក​ស្លុយ​ម្នាក់​ ហ៊ាន​ដុត​រថយន្ត​មួយ​ដើម្បី​ថតរូប​ព្រោះតែ​ចង់​ល្បី​លើ Facebook

ទោះជាយ៉ាងណាក្ដីសម្រាប់ទង្វើដែលមិននឹកស្មានដល់របស់បុរសខាងលើនេះគេមិនដឹងថាគាត់ចង់បង្ហាញអ្វីឲ្យប្រាកដឡើយ ប៉ុន្តែគ្រាន់តែដឹងថាបុរសរូបនោះត្រូវបានទទួលរងពាក្យរិះគន់ពីសំណាក់អ្នកនិយមលេងកម្មវិធីសង្គម Facebook ជាច្រើននាក់ ជាពិសេសជនជាតិជប៉ុនផ្ទាល់តែម្ដង ៕ (ប្រភព៖ ហ្វេសប៊ុក) នីទីន