ប្រើ​ឆ័​ត្រ​យោង​សុំ​មិត្តស្រី​រៀបការ ចុងក្រោយ​…

6 Videos


បុរសវ័យក្មេងម្នាក់មកពីតំបន់ Hubei បានជាប់គាំងលើដើមឈើ ដកខ្លួនពុំរួច បន្ទាប់ពីគម្រោងសុំមិត្តស្រីរៀបការ ដំណើរការទៅមិនដូចការព្រៀងទុក ។

ប្រើ​ឆ័​ត្រ​យោង​សុំ​មិត្តស្រី​រៀបការ ចុងក្រោយ​…

រូបគេបានរៀបគម្រោងសុំមិត្តស្រីរៀបការ ដោយប្រើប្រាស់ឆ័ត្រយោងទម្លាក់ខ្លួនពីលើអាកាស ប៉ុន្តែដោយសារតែមានកម្លាំងខ្យល់ខ្លាំងនាពេលនោះ ទើបធ្វើឲ្យឆ័ត្រយោងធ្លាក់មកទើរលើដើមឈើនៅចំកណ្តាលស្រុក Hubei ក្រុង Yichang ។ បុរសរូបនេះមិនអាចស្រាយខ្លួនចេញពីឆ័ត្រយោងបាន រហូតត្រូវការជំនួញពីអ្នកពន្លត់អគ្គីភ័យ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរថ្មើរជើងនៅទីនោះ ។ អ្វីដែលសំខាន់ទៀតនោះ ក្រោយពេលដែលគេស្រាយខ្លួនរួច រូបគេក៏បានទៅលុតជង្គង់សុំមិត្តស្រីជាទីស្រឡាញ់រៀបការ ប៉ុន្តែចម្លើយដែលចេញពីមាត់នាងមិនដូចអ្វីដែលគេគិតនោះឡើយ ដោយមិត្តស្រីគេបានបដិសេធពីសំណើរនេះ រួចហើយដើរចេញពីគេ ។

ប្រើ​ឆ័​ត្រ​យោង​សុំ​មិត្តស្រី​រៀបការ ចុងក្រោយ​…

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ សម្រាប់រឿងហេតុនេះ ? ថាវរិទ្ធ (ប្រភព ៖ ភីផលដាយលីឆៃណា)

ប្រើ​ឆ័​ត្រ​យោង​សុំ​មិត្តស្រី​រៀបការ ចុងក្រោយ​…