អាវ​ម៉ូដ​ថ្មី​! មាន​មិត្ត​នារី​ណា​ហ៊ាន​ទិញ​ពាក់​អត់​?

6 Videos


សព្វថ្ងៃយើងសង្កេតឃើញថា នារីៗមួយចំនួនធំចូលចិត្កបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនជាមួយសម្លៀកបំពាក់ស៊ីវិល័យ និង ទាន់សម័យ ដែលជាហេតុធ្វើឲ្យវិស័យរចនាម៉ូដសម្លៀកបំពាក់លើសាកលលោកមានភាពរីកចម្រើន ។ ទាក់ទងជាមួយគ្នានេះដែរ ថ្មីៗនេះគេហទំព័រព័ត៌មាន singaporeseen បានបង្ហាញរូបថតរបស់នារីស្រស់សោភាម្នាក់ រួមទាំងចោទជាសំនួរមួយថា «មិនដឹងថា ជាកំហុស ឬជាការត្រឹមត្រូវឡើយ»?

អាវ​ម៉ូដ​ថ្មី​! មាន​មិត្ត​នារី​ណា​ហ៊ាន​ទិញ​ពាក់​អត់​?

យោងតាមរូបថតមួយសន្លឹកខាងក្រោមនេះបានបង្ហាញឲ្យឃើញថា នារីសាច់សខ្ចីស្លៀកពាក់សិចស៊ីម្នាក់បានដើរនៅតាមដងផ្លូវជាក្រុមមនុស្សឯទៀតដោយប្រើកាយវិការធម្មតា ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺគេឃើញអាវរបស់នាងហាក់ដូចជាមានភាពមិនប្រក្រតីដោយផ្នែកអាវខាងមុខ ត្រូវបែមកខាងក្រោយ ដែលមិនប្រាកដថានេះគឺជាម៉ូដ ឬមួយជាការភ្លេចភ្លាំងរបស់ស្រីស្អាតរូបនោះឡើយ ។

អាវ​ម៉ូដ​ថ្មី​! មាន​មិត្ត​នារី​ណា​ហ៊ាន​ទិញ​ពាក់​អត់​?

ខាងក្រោមនេះគឺជារូបថតរបស់នារីមិនបង្ហាញអត្តសញ្ញាណរូបនោះ ដែលត្រូវបានថតដោយក្រុមអ្នកធ្វើដំណើរជាមួយ ហើយការបង្ហាញរូបថតនេះដែរគឺគ្រាន់តែចង់សួរប្រិយមិត្ត«ប្រជាប្រិយ»ទាំងអស់គ្នាថា តើវាជាម៉ូដអាវ ឬ ជាការភ្លេចភ្លាំងរបស់នារីខាងលើ ? (ប្រភព៖ ស៊ីងហ្គាពួរីស.ស្តម) កុសល