​អាហារ​ពីរ​ប្រភេទ​នេះ គឺ​ជា​ឃាតក​ថ្មី សម្រាប់​ជំងឺ​មហារីក​

​អាហារ​ពីរ​ប្រភេទ​នេះ គឺ​ជា​ឃាតក​ថ្មី សម្រាប់​ជំងឺ​មហារីក​

​ជំងឺមហារីក​មាន​រហូត​ដល់ ៣០ ទៅ ៤០ ភាគរយ​ហើយ ដែល​អាច​បង្ការ​បាន តាមរយៈ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​។ ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ទៀងទាត់ ដូចជា Watercress ប្រូ​ខូលី Kale និង ស្ពៃ​ស្ពីណា​ច​គឺជា​រឿងដ៏​សំខាន់​។

​បន្លែ​ប្រភេទ​ពណ៌​បៃតង​នេះ​គឺ​មាន​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​មនុស្ស​យើង​ដោយសារតែ​វា​មាន​ជាតិ​សរសៃ ជាតិ​រ៉ែ និង​វីតាមីន​ខ្ពស់​។ ប៉ុន្តែ​ការស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​សន្និដ្ឋានថា ការបន្ថែម​ជា​បន្លែ Watercress និង​ប្រូ​ខូលី ក្នុង​របប​អាហារ​អាចជួយ​អ្នក​បាន​។
​អាហារ​ពីរ​ប្រភេទ​នេះ គឺ​ជា​ឃាតក​ថ្មី សម្រាប់​ជំងឺ​មហារីក​

Watercress

ការស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង នៅក្នុង​សាកលវិទ្យាល័យ South Dakota State University បាន​អះអាង​ថា បន្លែ​ពណ៌​បៃតង​ដូចជា Watercress និង​ប្រូ​ខូលី មាន​សមត្ថភាព​សម្លាប់​កោសិកា មេ​មហារីក​រហូតដល់ ៧៥ ភាគរយ ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ ២៤ ម៉ោង​។

ទោះបីជា​ក្រោយពេល ព្យាបាល​ខ្លាំងក្លា​ហើយ​ក៏​ដោយ ក៏​មាន​ដុំ​សាច់ ៥ ភាគរយ ដែល​មាន​កោសិកា​មេ​មហារីក អាច​ចូល​ទៅក្នុង​ចរន្ត​ឈាម និង​រាលដាល​ទៅ​កន្លែង​ផ្សេង​បាន​ដែរ​។

សាស្ត្រាចារ្យ​រង Moul Day បានបញ្ជាក់​ថា ក្រោយ​ពី​ជំងឺ​ដុំ​សាច់​មហារីក ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​កាំរស្មី ឬ​ថ្នាំ​មហារីក​ក៏ដោយ ក៏​កោសិកា​មេ​របស់​វា​នៅតែ​រស់ ហើយ​អាច​បន្ត​ការលូតលាស់​ទៀត ដោយ​យើង​មិន​អាច​សម្គាល់​បាន​ដដែល​។ គាត់​និយាយ​ទៀត​ថា កោសិកា​តូចៗ​ទាំងនេះ ពិបាក​ក្នុង​ការរក​ឲ្យឃើញ ក្នុង​ដុំ​សាច់​មហារីក​ណាស់​។
​អាហារ​ពីរ​ប្រភេទ​នេះ គឺ​ជា​ឃាតក​ថ្មី សម្រាប់​ជំងឺ​មហារីក​

ប្រូខូលី

អ្នកស្រាវជ្រាវ​បាន​ប្រើ​កន្លែង​បណ្តុះ​បាក់តេរី ដើម្បី​ដាក់​សារធាតុ Phenethyl Isothiocyanate ឬ PEITC ទៅលើ​កោសិកា​មហារីក​មាត់ស្បូន ហើយក៏​បាន​រកឃើញថា សារធាតុ​មួយ​នេះ​អាច​សម្លាប់​កោសិកា​មេ​មហារីក រហូតដល់ ៧៥ ភាគរយ​ក្នុង​រយៈពេល​តែ ២៤ ម៉ោង​ប៉ុណ្ណោះ​។

អ្វី​ទៅជា PEITC?
PEITC គឺជា​សារធាតុ​ធម្មជាតិ​មួយ​ប្រភេទ ដែល​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ ក្នុងពេល​យើង​ទំពារ​បន្លែ​ពណ៌​បៃតង​។
​ហេតុអ្វី​បានជា Watercress និង​ប្រូ​ខូលី អាច​មាន​ប្រយោជន៍​ដល់​ថ្នាក់​នេះ​?

Watercress និង​ប្រួ​ខូលី ពោរពេញ​ទៅ​ដោយ​សារធាតុ Phytochemicals ដែល​គេ​ស្គាល់​ថា​ជា Glucosinolates ដែល​អាច​ជួយ​ទប់ស្កាត់ ការលូតលាស់​របស់​កោសិកា​មេ​មហារីក​បាន​។

បន្លែ​ពីរ​ប្រភេទ​នេះ គឺជា​ប្រភព​ជីវជាតិ​អាល់​កាឡាំង​ដ៏​ខ្ពស់ និង​សំបូរ​ទៅដោយ អង់​ទី​អុក​ស៊ីដង់ ដែល​ត្រូវបាន​គេ​អះអាង​ថា អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ច្រើន​ប្រភេទ​។ វា​ទាំងពីរ​នេះ​ក៏​មាន​សារធាតុ Lutein ដែល​គេ​រកឃើញ​ថា អាច​ជួយ​កាត់បន្ថយ ការ​ប្រឈម​ជំងឺមហារីក​ប្លោកនោម និង​ចុង​ពោះវៀនធំ​ផងដែរ​។

តើ​អ្នកត្រូវកា​រញ៉ាំ បន្លែ​ទាំងពីរ​នេះ​ច្រើន​ប៉ុណ្ណា​ទៅ​?
ក្នុង​ពេល​សិក្សា អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​កំហាប់ PEITC យ៉ាងតិច​បំផុត ២០ ម៉ៃ​ក្រូម៉ូឡា (Micromolar) ទៅលើ​កោសិកា​មេ​មហារីក​។ ពួកគេ​ក៏​បាន​ធ្វើ​តេស្ត ៥ ទៅ ១៥ ម៉ៃ​ក្រូម៉ូឡា​ទៀត​នៅលើ​សត្វ​កណ្តុរ ហើយ​អះអាងថា វា​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដែរ​។

អ្នក​ស្រាវជ្រាវ​ជាច្រើន ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រាន់តែ​បញ្ចូល Watercress និង​ប្រូ​ខូលី ត្រឹមតែ ៨៥ ក្រាម ទៅ​ក្នុង​របប​អាហារ​អ្នក ក្នុង​រយៈពេល​មួយ​សប្តាហ៍ ក៏​អាច​មាន​ផល​វិជ្ជមាន លើ​ការកាត់បន្ថយ​ការ​រាលដាល និង​កើតជា​កោសិកា​មេ​មហារីក​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។