តម្លៃ​ប្រេង​ឡើងថ្លៃ​ជាង​1% បន្ទាប់​ពី​ទីផ្សារ​វិល​ទៅ​រក​ឱនភាព

ប្រទេស​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​កើនឡើង​ជាង​១% កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ បន្ទាប់​ពី​ធនាគារ Goldman Sachs និយាយ​ថា ទីផ្សារ​ប្រេង​បាន​បញ្ចប់​អស់​រយៈពេល​ជាង​២​ឆ្នាំ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​តាម​រយៈ​ការ​រំខាន​ពី​ប្រេង​សកល និង​ការ​ធ្លាក់​ចុះ​នៃ​ឱនភាព​ខ្លាំង​ជាង​ការ​រំពឹង​ទុក ។

តម្លៃ​ប្រេង​ឆៅ West Texas Intermediate របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​១,៦% ស្មើនឹង​៤៦,៩៦​ដុល្លារ​ក្នុង​១​បារ៉ែល កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក (​ម៉ោង​នៅ​សិង្ហ​បុរី​)​។ ចំណែក​ប្រេង​ឆៅ Brent មាន​តម្លៃ​៤៨,៦១​ដុល្លារ​ក្នុង​១​បារ៉ែល នៅ​ទីក្រុង​ឡុ​ង​ដ៍ ។

ធនាគារ Goldman បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ប្រេង​មាន​ឱនភាព​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ដែល​វា​បាន​ផ្លាស់​ប្តូរ​កាលពី​ខែឧសភា ដោយសារ​តែ​តម្រូវការ​ខ្លាំង និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ផ្នែក​ផលិតកម្ម ។

ធនាគារ Goldman បាន​វិភាគ​ថា ការ​មាន​តុល្យភាព​ឡើង​វិញ​នៃ​ទីផ្សារ​ប្រេង​បាន​ចាប់ផ្តើម​។ ការ​ផ្លាស់​ប្តូរ​នៃ​ការ​ព្យាករ​បាន​ឆ្លុះ​បញ្ចាំង​ពី ទស្សន​ដ៏​វែង​ដែល​រំពឹង​ថា ផល​លើស​ក្នុង​រយៈពេល​ដ៏​យូរ​នឹង​អាច​បង្កើត​ការ​ខ្វះខាត​ក្នុង​រយៈពេល​ខ្លី​បាន ។

ធនាគារ Goldman បាន​កាត់​បន្ថយ​ការ​ព្យាករ​តម្លៃ​ប្រេង​ឆៅ​នៅ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ ២០១៧ ត្រឹមតែ​៤៥​ដុល្លារ​ក្នុង​១​បារ៉ែល ដែល​កាលពីមុន​ធនាគារ​បាន​ព្យាករ​ក្នុង​តម្លៃ​រហូត​ដល់​៥៥​ដុល្លារ​ក្នុង​១​បារ៉ែល ។ ធនាគារ​រំពឹង​ថា កំណើន​តម្រូវការ​ប្រេង​សកល​មាន​ចំនួន​១,៤​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ផ្ទុយ​ពី​ការ​ព្យាករ​លើក​មុន មាន​១,២​លាន​បារ៉ែល ។
ការ​រំពឹង​ទុក​របស់​ធនាគារ​សម្រាប់​ទីផ្សារ​ដែល​អាច​មាន​ផល​លើស​នៅ​ក្នុង​ឆ្នាំ​២០១៧ បាន​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​ទាប​នៃ​អ្នក​ផលិត ដែល​នឹង​បន្ត​ឲ្យ​មាន​កំណើន​ទិន្នផល​ដោយសារ​តែ Saudi Arabia, Kuwait, the U.A.E. និង Russia ៕