ទឹកជំនន់​នៅ​ឥណ្ឌូ​ណេ​ស៊ី​ស្លាប់​14​នាក់​បាត់​ខ្លួន​7​នាក់

លោក SALEH RIDWAN SIREGAR ប្រមុខ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ថា មនុស្ស​ប្រមាណ​ជា​១៤​នាក់​ស្លាប់ និង​៧​នាក់​ទៀត​បាត់​ខ្លួន ដោយសារ​ទឹកជំនន់​វាយប្រហារ​ទីតាំង​ទេសចរណ៍​មួយ​នៅ DELI SERDANG ជា​ស្រុក​មួយ​នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង​របស់​ឥណ្ឌូ​ណេ​ស៊ី​។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​អះអាង​ថា យើង​បាន​ប្រមូល​មនុស្ស​១៥​នាក់ ក្នុង​នោះ​ម្នាក់​នៅ​រស់រាន​មានជីវិត ក៏​ប៉ុន្តែ​ក្រៅពី​នេះ​ត្រូវ​ស្លាប់​។ លោក​ក៏​រៀបរាប់​ផង​ដែរ​ពី​មនុស្ស​៦​នាក់​រង​របួស ។

យោង​តាម​លោក SIREGAR ទឹកជំនន់​ប៉ះពាល់​ដល់​មនុស្ស​៧៨​នាក់ ក្នុង​នោះ​មាន​បណ្តា​និស្សិត និង​មគ្គុទេសក៍​ទេសចរណ៍​២​នាក់ ។ ការ​រុករក​ពួក​អ្នក​បាត់​ខ្លួន​ត្រូវ​ផ្អាក​នា​ពេល​យប់​រួច​នឹង​បន្ត​នា​ថ្ងៃ​ទី​១៧ ឧសភា ៕