បាតុកម្ម​នៅ​បារាំង​គប់​ភ្លើង​ឆេះ​រថយន្ត​ប៉ូលិស

កាលពី​ថ្ងៃ​ទី​១៨ ឧសភា រថយន្ត​ប៉ូលិស​បារាំង​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​តាម​ផ្លូវ VALMY ក្រុងប៉ារីស ត្រូវ​ភ្លើង​ឆាបឆេះ​បន្ទាប់​ពី​ពួក​ជនខិលខូច​គប់​ភ្លើង​ចូល​ក្នុង​រថយន្ត​នេះ​នៅ​ខាងក្រៅ​បាតុកម្ម​របស់​ប៉ូលិស ដើម្បី​បរិហារ​ពី​ការងារ​លំបាកលំបិន​របស់​ខ្លួន ។ ក្នុង​ចំណោម​ភ្នាក់ងារ​ប៉ូលិស​២​នាក់​ជិះ​ក្នុង​រថយន្ត​នេះ ម្នាក់​រង​របួសស្រាល ។

ពេល​បើក​ការ​ស៊ើបអង្កេត​ពី​បទ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ដោយ​ចេតនា បណ្តា​រូបភាព​នៃ​ឆាក​វាយប្រហារ​នេះ​បង្ហាញ​ពួក​ជនខិលខូច​ធ្វើការ​វាយប្រហារ​យ៉ាង​សាហាវ និង​ប្រតិកម្ម​យ៉ាង​រហ័ស​មួយ​របស់​កងកម្លាំង​ប៉ូលិស ។ ពេល​ស្ទះចរាចរណ៍ រថយន្ត​របស់​មន្ត្រី​២​នាក់​ក៏​រង​ការ​វាយប្រហារ​របស់​បុរស​បិទមុខ​ម្នាក់​ដែរ ។ យក​ជើង​ធាក់​ជន​នេះ បាន​បំបែក​កញ្ចក់​ខាង​អ្នក​បើក ព្រោះតែ​រូបគេ​ចង់​ដាល់​ប៉ូលិស​មុន​ពេល​ចាកចេញ ។

មនុស្ស​៥​នាក់​ត្រូវ​ចាប់ខ្លួន​ក្រោយ​ការ​គប់​ដុំ​ភ្លើង​ចូល​រថយន្ត​ប៉ូលិស ៕