កងទ័ព​អេ​ហ្ស៊ី​ប​ប្រកាស​រក​ឃើញ​បំណែក​យន្តហោះ

កងទ័ព​អេ​ហ្ស៊ី​ប​ប្រកា​សថាបាន​រក​ឃើញ​នា​ថ្ងៃ​ទី​២០ ឧសភា នូវ​បណ្តា​បំណែក​ព្រមទាំង​របស់​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ​នៃ​យន្តហោះ​ក្រុមហ៊ុន EGYPTAIR ដែល​ធ្លាក់​នា​ពេល​មុន​នេះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​តាម FACEBOOK កងទ័ព​បញ្ជាក់​ថា បណ្តា​យន្តហោះ​និង​នាវា​របស់​កងទ័ព​បាន​រក​ឃើញ​របស់របរ​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ ព្រមទាំង​បណ្តា​បំណែក​យន្ត ហោះ​នៅ​កន្លែង​មួយ​ចម្ងាយ​២៩០​គ​.​ម ខាងជើង​ទីក្រុង​អេ​ឡិច​សាន់​ឌ្រី​អេ​ហ្ស៊ី​ប ។ ការ​រុករក​នៅ​បន្ត​ហើយ​យើង​កំពុង​ស្រង់​ចេញពី​ទឹក​រាល់​អ្វី​ដែល​យើង​រក​ឃើញ ៕