តោះ​ប្តូរ​ទម្រង់ Profile ហ្វេស​ប៊ុក​ទៅ​ជា ទម្រង់​មូល នៅ​លើ​ទូរស័ព្ទ iPhone ទាំង​អស់​គ្នា!

ជាធម្មតា Profile Facebook មានទម្រង់ជ្រុង ហើយវាមានទម្រង់ បែបហ្នឹង តាំងពីដើមមកហើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នក ប្រើប្រាស់ នូវស្មាតហ្វូន iPhone iPad ដែលបាន Jailbreak រួចរាល់ និងបានតម្លើងនូវ Tweak មួយដែលមានឈ្មោះថា Round Profile Pic (For Facebook) ហើយ ពេលនោះ Profile Facebook របស់អ្នក នឹងប្តូរទៅជាទម្រង់មូល វិញតែម្តង។

តោះ​ប្តូរ​ទម្រង់ Profile ហ្វេស​ប៊ុក​ទៅ​ជា ទម្រង់​មូល នៅ​លើ​ទូរស័ព្ទ iPhone ទាំង​អស់​គ្នា!

ចំពោះ Tweak នេះដែរ គឺវាទើបតែ បញ្ចេញថ្មីៗនេះទេ ហើយវាដំណើរការ តែនៅលើ iPhone 6 ឡើងទៅ តែប៉ុណ្ណោះ ម្យ៉ាងវិញទៀត ជំនាន់ iOS ក៏ត្រូវតែជា iOS 9 ផងដែរ។ ដូចនេះ ប្រសិនបើ មិត្តអ្នកអាន ទាំងអស់គ្នា មានចំណាប់អារម្មណ៍នោះ អាចអនុវត្ត តាមការណែនាំ ខាងក្រោមនេះបាន៖

តម្រូវការ៖

  • សម្រាប់តែ iPhone 6 ឡើងទៅ ដែល Jailbreak តែប៉ុណ្ណោះ (iOS 9 ឡើងទៅ)

របៀបតម្លើង៖

  • សូមចូលទៅកាន់ Cydia > Search > វាយពាក្យថា “Round Profile Pic (For Facebook)” និងធ្វើការតម្លើង ជាការស្រេច (ប្រសិនបើរក មិនឃើញ សូមធ្វើការ Refresh Cydia)
  • ពេលតម្លើងចប់ វានឹងដំណើរការ ដោយស្វ័យប្រវត្តិតែម្តង។ ចឹង គ្រាន់តែ អ្នកទាំងអស់គ្នា ចូលទៅមើល Profile Pic របស់អ្នកទាំងអស់គ្នា រឺរបស់នរណាម្នាក់ ក៏បាន ពេលនោះ នឹងឃើញវាប្តូរទៅជា រាងមូលហើយ។

យល់យ៉ាងណាដែរ ចំពោះ Tweak មួយនេះ? ក៏សូមអភ័យទោស ផងដែរ ដែលមួយរយៈនេះ មិនសូវបាន បង្ហាញអំពី Tweak ទៅដល់អ្នកទាំងអស់គ្នា ព្រោះតែ មិនសូវជាមាន Tweak ណាល្អៗ ដែលជាប្រយោជន៍ ដល់ការប្រើប្រាស់។ ម្យ៉ាងវិញទៀត ក៏ដោយសារតែ មិនសូវជាមាន Tweak ថ្មីចេញច្រើនដែរ។ ហើយសម្រាប់ Tweak នេះដែរ ដោយសារតែ យើងគិតថា វាជួយបង្កើន សោភ័ណ្ឌភាព អោយកាន់តែ ទាក់ទាញ មួយបែបទៀតនោះ ទើបយើង យកមកបង្ហាញជូន អ្នកទាំងអស់គ្នា ម៉ងទៅ ហើយក៏សង្ឃឹមថា ប្រិយមិត្ត ទាំងអស់គ្នា នឹងពេញចិត្តវា ផងដែរ៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • តោះ​ប្តូរ​ទម្រង់ Profile ហ្វេស​ប៊ុក​ទៅ​ជា ទម្រង់​មូល នៅ​លើ​ទូរស័ព្ទ iPhone ទាំង​អស់​គ្នា!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: