ក្រុម​​​​​​ហ៊ុន​​​​វៀតណាម​​ VietJet បញ្ជា​ទិញ​​យន្តហោះ​ Boeing ​១០០​គ្រឿង

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet បានយល់ព្រមបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX 200 ចំនួន ១០០គ្រឿងក្នុងតម្លៃ ១១,៣ពាន់លានដុល្លារអាមេរិកនៅថ្ងៃច័ន្ទ ទី២៣ឧសភានេះ។

ក្រុម​​​​​​ហ៊ុន​​​​វៀតណាម​​ VietJet បញ្ជា​ទិញ​​យន្តហោះ​ Boeing ​១០០​គ្រឿង

យន្តហោះទាំងនេះនឹងចាប់ផ្ដើមប្រគល់ជូនក្រុមហ៊ុនចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣ ដែលពេលនោះ VietJet នឹងមានយន្តហោះប្រភេទ Boeing និង Airbus ជាង ២០០គ្រឿង។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់។

ប្រភពដដែលបន្តថា ការទិញនេះជាកិច្ចព្រមព្រៀងទិញធំបំផុតមិនធ្លាប់មានក្នុងវិស័យអាកាសចរណ៍វៀតណាម ហើយត្រូវបានគេចុះហត្ថលេខាពីមុខប្រធានាធិបតីវៀតណាម និងអាមេរិក ដែលមកទស្សនកិច្ច ៣ថ្ងៃ ក្នុងប្រទេសកុម្មុយនិស្តមួយនេះ។

ក្រុមហ៊ុនខាងលើក៏បាន ចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក Pratt & Whitney ក្នុងតម្លៃ ៣,០៤ពាន់លានដុល្លារដែរ សម្រាប់យន្តហោះ Airbus A321 ៣០គ្រឿង ដែលបានបញ្ជាទិញកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥៕

ក្រុម​​​​​​ហ៊ុន​​​​វៀតណាម​​ VietJet បញ្ជា​ទិញ​​យន្តហោះ​ Boeing ​១០០​គ្រឿង

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ក្រុម​​​​​​ហ៊ុន​​​​វៀតណាម​​ VietJet បញ្ជា​ទិញ​​យន្តហោះ​ Boeing ​១០០​គ្រឿង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: