ធនាគារ​ជាតិ​តម្រូវឲ្យ​​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ចូល​​សមាជិក​​ប្រព័ន្ធ​​២ ដើម្បី​ជំរុញ​ការទូ​ទាត់​រាយ

ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វិស័យធនាគារនិងហិរញ្ញវត្ថុរួមទាំងសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជាតម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចូលជាសមាជិកប្រព័ន្ធ FAST និងប្រព័ន្ធ Central Shared Switch ជាកាតព្វកិច្ច។

ការចូលរួមនេះក្នុងគោលដៅជំរុញការទូទាត់រាយឲ្យកាន់តែងាយស្រួល រហ័ស ប្រសិទ្ធភាព សុវត្ថិភាព និងជឿទុកចិត្តបាន។ នេះបើតាមប្រកាសស្ដីពីសមាជិកភាពប្រព័ន្ធ FAST និងប្រព័ន្ធ Central Shared Switch ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ធនាគារ​ជាតិ​តម្រូវឲ្យ​​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ចូល​​សមាជិក​​ប្រព័ន្ធ​​២ ដើម្បី​ជំរុញ​ការទូ​ទាត់​រាយ

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តទៅនេះ ហៅថា “គ្រឹះស្ថាន”។

ក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា គ្រឹះស្ថានមានកាតព្វកិច្ចចូលរួមជាសមាជិកក្នុងប្រព័ន្ធ FAST ឲ្យបានមុនថ្ងៃ១ មករា ២០១៧ និងសមាជិកនៅក្នុងប្រព័ន្ធ Central Shared Switch មុនថ្ងៃ១ មករា២០១៨ជាកំហិត។

គួររំលឹកថា ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់រាយភ្លាមៗ (FAST System) ជាប្រព័ន្ធទូទាត់ទំនើបថ្មីមួយ សម្រាប់ប្រតិបត្តិការផ្ទេរមូលនិធិអន្តរគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាប្រាក់រៀល ដែលនឹងអាចឲ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ (Real Time) ដោយបានដាក់ដំណើរការជាបឋមនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ធនាគារ​ជាតិ​តម្រូវឲ្យ​​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ចូល​​សមាជិក​​ប្រព័ន្ធ​​២ ដើម្បី​ជំរុញ​ការទូ​ទាត់​រាយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: