គ្លីនិក​សម្ភព​សោភា​បំបៅ​ទឹកដោះគោ​ទារក​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ទារក​ឈ្លក់​ស្លាប់​

ភ្នំពេញ៖ តាមប្រភពព័ត៌មានពីឪពុកទារករងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ប្រពន្ធរបស់គាត់បានមានផ្ទៃពោះគ្រប់ខែ ហើយឈឺពោះឆ្លងទន្លេ ពេលឆ្លងទន្លេបាន៣ថ្ងៃ កូនរបស់លោកមានសុខភាពល្អធម្មតា ស្រាប់តែបុគ្គលឹកគ្លីនិចម្នាក់បានបញ្ចុកទឹកដោះគោកូនរបស់គាត់រហូតឈ្លក់ខ្លាំង ហើយនៅតែមិនព្រមឈប់ បណ្តាលឱ្យទារកខ្សោយសុខភាពទន់ទៅៗ ក៏ដឹកទៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះបានបន្តិច កូនរបស់លោកក៏បានដាច់ខ្សល់ស្លាប់យា៉ងអាណោចអាធ័មតែម្តង ។

ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១០ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅគ្លីនិចសម្ភពសោភា សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពបន្តថា ឪពុកទារករងគ្រោះ ឈ្មោះ ពៅ ពុត អាយុ៣២ឆ្នាំ ម្តាយឈ្មោះ សរ ចាន់វាសនាអាយុ៣១ឆ្នាំ មុខរបរលក់ថ្នាំពណ៌ នៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

ប្រភពខាងលើបានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ប្រពន្ធរបស់គាត់បានមានផ្ទៃពោះគ្រប់ខែ ហើយឈឺពោះឆ្លងទន្លេ ខ្លួនក៏នាំប្រពន្ធមកគ្លីនិចសម្ភពសោភា ។ ពេលទៅដល់គ្លីនិចគ្រូពេទ្យក៏បានពិនិត្យផ្ទៃពោះដោយអះអាងថាទារកក្នុងផ្ទៃម្តាយមានសុខភាល្អធម្មតានឹងត្រូវឆ្លងទន្លេនៅយប់នេះ ហើយបញ្ជូនទៅបន្ទប់លេខ១០៤ដែលមានមា៉សុីត្រជាក់ក្នុងតំលៃ៥យប់៥ថ្ងៃចំនួន៨០០ដូល្លារ ។ រហូតដល់មោ៉ង៤នឹង៤៥នាទីទៀបភ្លឺកូនគាត់ក៏បានប្រសូត្រមកធម្មតាតាមកាលកំណត់ មិនមានបញ្ហាអ្វីឡើយ ។

ឪពុកទារករងគ្រោះបន្តថា ស្រាប់នៅវេលាមោ៉ង១០ព្រឹកថ្ងទី២១ បុគ្គលឹកស្រីម្នាក់នៃគ្លីនិចសម្ភពសោភា បានបំបៅទឹកដោះគោ កូនរបស់គាត់រហូតឈ្លក់ខ្លាំងៗនៅមិនព្រមឈប់ ក៏បណ្តាលឱ្យទារកខ្សោយសុខភាពទន់ទៅៗបាត់មាត់បាត់ ក ក៏ដឹកទៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះបានបន្តិចទារកនោះក៏បានដាច់ខ្សល់ស្លាប់យា៉ងអណោចអធមតែម្តង ។’

តាមប្រភពបញ្ជាក់ថា ពេលរថយន្តសាមុយរបស់គ្លីនិចនោះដឹកទារករងគ្រោះទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត បានទារថ្លៃដឹក១០០ដូល្លារ បន្ថែមទៀត ។

ឪពុកទារករងគ្រោះ និយាយថាតាមការបញ្ជាក់របស់គ្រូពេទ្យកាល់ម៉ែតថា ការស្លាប់របស់ទារកនោះគឺបណ្តាលមកពីឈ្លក់ទឹកដោះគោជ្រាបដល់សួត បុកទៅដល់បេះដូងបណ្តាលឱ្យឈាមដើរបញ្ជ្រាស ក៏ស្លាប់តែម្តង ។ ចំណែកគ្រូពេទ្យម្នាក់សុំមិនបញ្ចេញឈ្មោះធ្វើការនៅគី្លនិចសម្ភពសោភានិយាយថាទារកនោះមានបេះដូងប្រហោងតិចតួចទើបបណ្តាលឱ្យស្លាប់ ហើយយើងបានសម្របសម្រួលបញ្ចប់រឿងជាមួយឪពុកទារករងគ្រោះរួចរាល់ហើយ ។

មជ្ឈដ្ឋានមហាជនបាននិយាយថា នេះពិតជាការធ្វេសប្រហែសរបស់ម្ចាស់គ្លីនិចសម្ភពសោភា ដែលកន្លងមកក៏ធ្លាប់មានរឿងជាច្រើនផងដែរ ដែលទាមទារឱ្យក្រសួងសុខាភិបាលមានវិធានការចំពោះគ្លីនិចខាងលើនេះផង ព្រោះក្រសួងទើបនឹងចុះបិទគ្លីនិចឃឹមរា៉នីសើមៗ កុំឱ្យថ្ងៃក្រោយមានការធ្វេសប្រហែសដូច្នេះទៀត ។

កន្លងទៅក្រសួងសុខាភិបាល ក៏ធ្លាប់បានណែនាំរឹតបន្តឹងការត្រួតស្តង់ដារ គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា ក្រោមការគ្រប់គ្រងរបស់ខ្លួន ឱ្យមានការប្រុងប្រយ័៏ត្ន និងត្រូវមានគុណភាពផងដែរ។ ក្រសួងនេះក៏ធ្លាប់បានធ្វើយុទ្ធនាការបិទគ្លីនិកគ្មានច្បាប់ជាច្រើននៅទូទាំងប្រទេស។ យុទ្ធនាការនោះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍ ឆ្លងមេរោគអេដស៍ ដល់មនុស្សរាប់រយកនាក់ នៅឃុំរកា ខេត្តបាត់ដំបង ដែលបណ្តាលមកគ្រូពេទ្យប្រចាំភូមិម្នាក់បានប្រើប្រាស់ម្ចុលចាក់ថ្នាំរួម។ ក្រោយមកគ្រូពេទ្យនោះ ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ ៕

គ្លីនិក​សម្ភព​សោភា​បំបៅ​ទឹកដោះគោ​ទារក​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ទារក​ឈ្លក់​ស្លាប់​ គ្លីនិក​សម្ភព​សោភា​បំបៅ​ទឹកដោះគោ​ទារក​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ទារក​ឈ្លក់​ស្លាប់​ គ្លីនិក​សម្ភព​សោភា​បំបៅ​ទឹកដោះគោ​ទារក​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ទារក​ឈ្លក់​ស្លាប់​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • គ្លីនិក​សម្ភព​សោភា​បំបៅ​ទឹកដោះគោ​ទារក​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ទារក​ឈ្លក់​ស្លាប់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: