អាជីវករ​ផ្សារ​កណ្តាល​ជាង​៨០០​តូប​តវ៉ា​លើ​គម្រោង​សាងសង់​ផ្សារ​ជា​ថ្មី​១៨​ជាន់​

ភ្នំពេញ: ក្រុមអាជីវករផ្សារកណ្តាលជាង៨០០តូប បានផ្ទុះការតវ៉ាលើគម្រោងសាងសង់ផ្សារជាថ្មីចំនួន១៨ជាន់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ផ្សារកណ្តាល ផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីពីក្រុមអាជីវករផ្សារកណ្តាល តូបជាង៨០០តូបដែលមិនឯកភាពលើគម្រោងសាងសង់ផ្សារកណ្តាលនេះឡើយហើយបានបញ្ជាក់ថាគណ:កម្មការផ្សារ អាជ្ញាធរខណ្ឌ នឹងអាជ្ញាធរសាលារាជធានីភ្នំពេញ មិនបានជូនដំណឹងនិងអញ្ចើញចូលពិភាក្សាប្រជុំរឿងគម្រោងអភិវឌ្ឍន៍ផ្សារសាងសង់ចំនួន១៨ជាន់នោះឡើយ។

ក្រោយពីទទួលបានដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងអាជីវករប្រមាណ១០នាក់ បន្ទាប់ពីចូលរួមប្រជុំជាមួយប្រធានផ្សារកណ្តាលលោក ចាប ឌីណា ក៏មានការប្រមូលស្នាមមេដៃគាំទ្រលើគម្រោងអភិវឌ្ឍន៍ផ្សារកណ្តាលនេះបានប្រមាណចំនួនតែ៥នាក់ប៉ុណ្ណោះហើយលេចលឺថាអាជីវករឯកភាពបានជាង៨០ភាគរយហើយដែល។

លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានប្រាប់ថាមូលហេតុមានគម្រោងសាងសង់នេះដោយផ្សារថ្មនេះគឺជាសំណងចាស់និងមានស្នាមប្រេះស្រាំខ្លាចបាក់ធ្លាក់បង្កការគ្រោះថ្នាក់ជាយថាហេតុនិងបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សាងសង់ផ្សារនេះ បើមិនមានការឯកភាពពីបងប្អូនអាជីវករនោះទេ ក៏មិនដំណើរជាដាច់ខាត ហើយបើសិនបានដំណើរគម្រោងមែននោះគឺមានការវិនិយោគចំនួន៥ឆ្នាំឯប៉ុណ្ណោះ ទើបអាចសាងសងរួច។

ចំនែកក្រុមអាជីវករដែលបានប្រមូលផ្តុំសំណូមពរសុំផ្អាកគម្រោងសាងសង់ផ្សារជាថ្មី និងសំណូមពរធ្វើដំបូលផ្សារឈើជាដំបូលរួមតែចំណាយថវិការបស់អាជីវករម្ចាស់តូបរៀងៗខ្លួនដោយលើកយកហេតុផលថាការចំណាយពេលសាងសង់ផលប៉ះពាល់ប្រាក់ចំណូលប្រចាំថ្ងៃនិងការសងបំណុលទៅធនាគារថវិកាដោះស្រាយបញ្ហាក្នុងគ្រួសារផ្សេងៗជាច្រើនទៀត ៕

អាជីវករ​ផ្សារ​កណ្តាល​ជាង​៨០០​តូប​តវ៉ា​លើ​គម្រោង​សាងសង់​ផ្សារ​ជា​ថ្មី​១៨​ជាន់​ អាជីវករ​ផ្សារ​កណ្តាល​ជាង​៨០០​តូប​តវ៉ា​លើ​គម្រោង​សាងសង់​ផ្សារ​ជា​ថ្មី​១៨​ជាន់​ អាជីវករ​ផ្សារ​កណ្តាល​ជាង​៨០០​តូប​តវ៉ា​លើ​គម្រោង​សាងសង់​ផ្សារ​ជា​ថ្មី​១៨​ជាន់​ អាជីវករ​ផ្សារ​កណ្តាល​ជាង​៨០០​តូប​តវ៉ា​លើ​គម្រោង​សាងសង់​ផ្សារ​ជា​ថ្មី​១៨​ជាន់​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • អាជីវករ​ផ្សារ​កណ្តាល​ជាង​៨០០​តូប​តវ៉ា​លើ​គម្រោង​សាងសង់​ផ្សារ​ជា​ថ្មី​១៨​ជាន់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: