Le Urban Eco Park គេហដ្ឋាន​ថ្មី សម្រាប់​ការ​រស់​បែប​បៃតង​ដំបូង​គេ​នៅ​កម្ពុជា

ឧទ្យាន “Le Urban Eco Park” ដែលជាគម្រោងទីក្រុងរណបជួយថែទាំបរិស្ថានដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុនវិនិយោគ C.I.A.C ជិតរួចរាល់ហើយ។

គម្រោងអភិវឌ្ឍចម្រុះដែលធ្វើឡើងនៅតាមដងផ្លូវជាតិលេខ៣ ហើយចំណាយពេលត្រឹម ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ៣០ នាទីពីកណ្ដាលរាជធានី នេះ កំពុងលើកកម្ពស់បទដ្ឋានការងារថែទាំបរិស្ថានបៃតង និងកន្លែងរស់នៅល្អ។  Le Urban Eco ត្រូវបានបង្កើតឡើងតាមគោលការណ៍អភិវឌ្ឍសហគមន៍រួមពិសេស ដែលក្នុងនោះមានទាំងតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ។

Le Urban Eco Park គេហដ្ឋាន​ថ្មី សម្រាប់​ការ​រស់​បែប​បៃតង​ដំបូង​គេ​នៅ​កម្ពុជា

ក្រុមការងារវិនិយោគ C.I.A.C បានដាក់បញ្ចូលនូវការអនុវត្តចម្រុះប្រកបដោយនិរន្តរភាព ជាមួយនឹងនវានុវត្តន៍ [ការបង្កើតថ្មី] ផ្នែកបច្ចេកវិទ្យា ដើម្បីកាត់បន្ថយសមាសធាតុកាបូនពីគ្រប់ទីកន្លែងទាំងអស់។ អាគារ និងកន្លែងធ្វើការនៅឧទ្យាន Le Urban Eco ត្រូវបានរចនាឡើង ដើម្បីសន្សំសំចៃថាមពល គ្រប់គ្រងធនធាន និងបន្ថយកាកសំណល់។

ក្រុមហ៊ុនបានរចនាប្រព័ន្ធថាមពលប្រកបដោយប្រសិទ្ធភាព ដូចជា ប្រព័ន្ធទឹកក្ដៅប្រើថាមពលពន្លឺព្រះអាទិត្យ ការគ្រប់គ្រងរន្ទះកម្រិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងការចេញចូលដោយប្រើកាតសុវត្ថិភាព និងប្រព័ន្ធបន្សុទ្ធទឹកស្តង់ដាររបស់សិង្ហបុរី។ ទីក្រុងរណបឧទ្យាន Le Urban Eco ជាសហគមន៍រួមដែលលើកកម្ពស់សុខុមាលភាពរបស់ម្ចាស់លំនៅឋាន ស្របនឹងបរិយាកាសរស់នៅប្រកបដោយភាពស្អាត និងបរិស្ថានល្អ។

ការប្រើប្រាស់ពន្លឺពីធម្មជាតិ និងរបកគំហើញសមាសធាតុមួយចំនួន ដូចជា ឫស្សី ជួយធ្វើឲ្យឧទ្យានកាន់តែមានភាពត្រជាក់ កាន់តែមានពន្លឺ ហើយបរិស្ថានថាមពលកាន់តែមានប្រសិទ្ធភាពថែមទៀត ខណៈដែលមានការផ្ដល់អារម្មណ៍ និងទស្សនីយភាពទាន់សម័យ។ លើសពីនេះ ស្ថាបនិកនឹងផ្ដល់ជូនទីធ្លាដាំដើមឈើជាង ៣០% ទុកសម្រាប់ប្រើប្រាស់ជាឧទ្យានសាធារណៈ ទីកន្លែងសម្រាកលំហែកាយ និងជាកន្លែងសម្រាប់វិស្សមកាល។ គំនិតរចនាសោភ័ណភាពដ៏ថ្មីសន្លាង នឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងប្រកបការងារដល់គ្រប់ៗគ្នាក្នុងមជ្ឈដ្ឋានថែទាំបរិស្ថាន។

Le Urban Eco Park គេហដ្ឋាន​ថ្មី សម្រាប់​ការ​រស់​បែប​បៃតង​ដំបូង​គេ​នៅ​កម្ពុជា

លោក Kelvin Chua នាយកផ្នែកលក់ និងទីផ្សាររបស់ឧទ្យាន Le Urban Eco បានថ្លែងថា៖ “ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងឧស្សាហកម្មអភិវឌ្ឍ និងអចលនទ្រព្យក្នុងកម្ពុជា យើងចង់ជំរុញ និងផ្តួចផ្ដើមគំនិតថ្មី អំពីការថែរក្សាទុកថាមពល និងនិរន្តរភាពយូរអង្វែងជាពិសេស ដែលជាអាទិភាពរបស់យើង។ ទាំងអស់គ្នាមានកាតព្វកិច្ចការពារបរិស្ថាន។ យើងយកចិត្តទុកដាក់លើរបៀបប្រើប្រាស់ធនធានទឹក វត្ថុធាតុយើងត្រូវប្រើប្រាស់ វិធីចាត់ចែងកាកសំណល់ និងព្យាយាមរក្សាធនធានឲ្យបានច្រើនតាមដែលយើងអាចធ្វើបាននៅក្នុងតំបន់ ដើម្បីបន្តគាំទ្រសហគមន៍ទាំងមូលឲ្យបានយូរអង្វែង។ យើងចង់ឲ្យបុគ្គលិកធ្វើការក្នុងបរិយាកាសកាន់តែមានផាសុកភាពថែមទៀត ជាមួយនឹងបរិយាកាសប្រកបដោយភាពស្អាត បរិស្ថាន និងសុខភាពល្អ។ បរិយាកាសការងារល្អនាំឲ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ។

ទីក្រុងរណបឧទ្យាន Le Urban Eco Park មាននិរន្តរភាពលើសមាហរណកម្ម អព្ភន្ដរញ្ញាណ និងនវានុវត្តន៍”។

ខុនដូសម្រាប់ស្នាក់នៅ មិនរឹតត្បិតលើជនបរទេសចំពោះការទទួលបានកម្មសិទ្ធិកាន់កាប់នោះទេ។ មានការធានាប្រគល់ជូន ៣០ % វិញក្នុងរយៈពេល ៥ ឆ្នាំ ហើយផ្ដល់អត្ថប្រយោជន៍យ៉ាងល្អក្នុងការជួល និងបណ្ដាក់ទុនខ្ពស់គួរជាទីពេញចិត្ត។ មានធនាគារផ្ដល់កម្ចីហិរញ្ញវត្ថុសម្រាប់ទិញគេហដ្ឋានសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងរយៈពេល ២៥ ឆ្នាំ អត្រាការប្រាក់ ៩ % ក្នុងមួយឆ្នាំ។ សំណង់គេហដ្ឋាននេះជិតរួចរាល់ហើយ ដោយអាចប្រគល់ជូនឲ្យស្នាក់នៅមុនចុងឆ្នាំ ២០១៦។

ការអភិវឌ្ឍនេះ ក៏បង្ហាញពីបទពិសោធន៍ទីផ្សារលក់រាយថ្មីផងដែរ គឺ “ផ្សារទំនើបអ៊ីកូ” រួមជាមួយពាណិជ្ជកម្ម និងក្រុមហ៊ុនអចលនទ្រព្យ ស្តង់លក់អាហារ និងបង្អែម ក្នុងតំបន់ប្រើប្រាស់រួម សម្រាប់អ្នកស្នាក់នៅ និងពាណិជ្ជកម្ម។ ផ្សារទំនើប គឺជាទីតាំងដំបូងបង្អស់ក្នុងតំបន់ បើកបម្រើដល់សាធារណជន ហើយនឹងផ្ដោតគោលដៅលើយុវវ័យ និងអាជីវកម្មលក់រាយនូវសម្ភារៈប្រើប្រាស់ បច្ចេកវិទ្យា ភាពងាយស្រួល និងហាងលក់សម្ភារៈទាន់សម័យ និងនាំមកឲ្យអ្នកប្រើប្រាស់ដែលជាយុវវ័យ គ្រួសារ និងអ្នកដំណើរជំនាន់ក្រោយរបស់កម្ពុជា។ ផ្ទះសម្រាប់ប្រកបអាជីវកម្មមានលក់នៅក្នុងប្លង់ និងសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ជាមួយនឹងគំរូសំណង់ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៧។

Le Urban Eco Park គេហដ្ឋាន​ថ្មី សម្រាប់​ការ​រស់​បែប​បៃតង​ដំបូង​គេ​នៅ​កម្ពុជា

អាគារឧស្សាហកម្មរបស់ឧទ្យាន Eco ទទួលបានរង្វាន់ Green Mark Gold Certification ពី BCA (អាជ្ញាធរគ្រប់គ្រងអាគារ និងការសាងសង់) ដែលមានប្រតិបត្តិការស្ថិតក្រោមក្រសួងអភិវឌ្ឍជាតិរបស់សិង្ហបុរី។ ការដ្ឋានសាងសង់ទាំងនេះ នឹងរួចរាល់ជាមួយអាគារស្នាក់នៅរបស់និយោជិត កង់ទីន និងកន្លែងសម្រាក ហើយមានទំហំសរុប ១៨ ហិកតាដោយមានរហូតដល់ ១០០.០០០ ម៉ែត្រការ៉េសម្រាប់ជួល ឬទិញ។ ឧទ្យាន Le Urban Eco ជាគំនិត និងស្ថាបនាដោយក្រុមហ៊ុនវិនិយោគ C.I.A.C. លីមីធីត ជាអនុសាខារបស់ក្រុមហ៊ុន Ocean Sky Investment Pte Ltd., ប្រទេសសិង្ហបុរី៕

ប្រភព៖ sabay

  • Le Urban Eco Park គេហដ្ឋាន​ថ្មី សម្រាប់​ការ​រស់​បែប​បៃតង​ដំបូង​គេ​នៅ​កម្ពុជា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: