Nokia នឹង​ត្រឡប់មកវិញ​មែនឬ ?

តើអ្នកនៅចាំ Nokia ដែរទេ ។ ថ្មីៗនេះក្រុមហ៊ុនបានប្រកាសថានឹងវិលត្រឡប់មកវិញក្នុងការផលិតទូរស័ព្ទរបស់ខ្លួន ។
ក្រុមហ៊ុនបានប្រកាសដូច្នេះ គឺនៅពេលបានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណថ្មីមួយជាមួយក្រុមហ៊ុន HMD ដែលជាក្រុមហ៊ុនក្នុងប្រទេសហ្វ្រាំងឡង់ ធ្វើការផលិតលក់ទូរស័ព្ទក្រោមស្លាកសញ្ញារបស់ Nokia រយៈពេល ១០ ឆ្នាំ ។

ទូរស័ព្ទ Nokia ជំនាន់ថ្មីនេះនឹងត្រូវប្រគល់ទៅឲ្យក្រុមហ៊ុន FIH ដែលជាសាខារបស់ FoxConn ក្នុងការទទួលផលិត ។
កិច្ចព្រមព្រៀងនេះមិនបានរួមបញ្ចូលបច្ចេកវិជ្ជារបស់ Nokia នោះទេ គឺគ្រាន់តែផ្តល់សិទ្ធិលើស្លាកសញ្ញា និងកម្មសិទ្ធប៉ាតង់សេវាទូរស័ព្ទប៉ុណ្ណោះ ។

ក្រៅពីការធ្វើយុទ្ធសាស្ត្រទីផ្សាជាថ្មី ទូរស័ព្ទជំនាន់ក្រោយរបស់ Nokia នឹងដំណើរការដោយប្រព័ន្ធអេនដ្រយច្រើនជាងប្រព័ន្ធដំណើរការ Window Phone ដែលកំពុងផលិតនិងសិទ្ធផ្តាច់មុខរបស់ក្រុមហ៊ុន Microsoft ដែល Nokia បានលក់សិទ្ធិទៅឲ្យ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត