ប្តីញៀនថ្នាំ ប្រពន្ធចូលចិត្តដើរផ្ទះអ្នកដទៃ ឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា

ខេត្តប៉ៃលិន៖ បុរសញៀនថ្នាំម្នាក់ បានផ្ទុះហិង្សាយកបំណែកកញ្ចក់ទៅចាក់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួសដេរជាច្រើនថ្នេរ ដោយសារតែខឹងរឿងដើរទៅលេងផ្ទះអ្នកដទៃ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្តី ឈ្មោះ ហេង ឡុង អាយុ32ឆ្នាំ មុខរបរមិនពិតប្រាកដ បានយកកញ្ចក់ទៅកាប់ប្រពន្ធឈ្មោះ វ៉ាន់ សុធា អាយុ28ឆ្នាំ មុខរបរមេផ្ទះ រងរបួសធ្ងន់ (បែកថ្ងាស និងដាច់ដៃខាងឆ្វេង) ហើយនៅក្នុងខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថឆែកឆេររកឃើញថ្នាំម៉ាទឹកកក ពណ៌សមួយកញ្ចប់តូចផងដែរ ។

ជនសង្ស័យត្រូវចាប់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ប្តីញៀនថ្នាំ ប្រពន្ធចូលចិត្តដើរផ្ទះអ្នកដទៃ ឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា ប្តីញៀនថ្នាំ ប្រពន្ធចូលចិត្តដើរផ្ទះអ្នកដទៃ ឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា ប្តីញៀនថ្នាំ ប្រពន្ធចូលចិត្តដើរផ្ទះអ្នកដទៃ ឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា ប្តីញៀនថ្នាំ ប្រពន្ធចូលចិត្តដើរផ្ទះអ្នកដទៃ ឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ប្តីញៀនថ្នាំ ប្រពន្ធចូលចិត្តដើរផ្ទះអ្នកដទៃ ឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: