សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

ជើងហោះហើរអេហ្ស៊ីប MS804 ដែលបានបាត់ខ្លួនក្នុងសមុទ្រមេឌីទែរ៉ាណេកាលថ្ងៃព្រហស្បតិ៍កន្លងទៅ ថ្មីៗនេះត្រូវបានក្រុមអ្នករុករកបានបង្ហាញពីបំណែក និងសម្ភារៈមួយចំនួននៅក្នុងយន្តហោះដែលបានរកឃើញ។ នេះបើតាមការចុះផ្សាយរបស់ BBC ។

សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

យោធារបស់អេហ្ស៊ីបបានបង្ហាញរូបភាពសម្ភារៈមួយចំនួនកាលពីថ្ងៃសៅរ៍កន្លងទៅ ដែលពួកគេបានរកឃើញក្នុងសមុទ្រមេឌីទែរ៉ាណេដូចជា អាវពោងខ្យល់ សម្ភារៈប្រើប្រាស់ផ្ទាល់របស់អ្នកដំណើរ បំណែកដែលមានរូបឡូហ្គូជើងហោះហើរ EgyptAir ។

តាមសេចក្ដីរាយការណ៍ ចំពោះក្រុមអ្នករុករកបានឃើញបំណែកសាកសពមនុស្សខ្លះៗផងដែររួមជាមួយអីវ៉ាន់របស់ពួកគេ។

បើតាមអ្នកស៊ើបអង្កេតករណីជើងហោះហើរខាងលើ លោក Hani Galal បានប្រាប់សារព័ត៌មាន Reuters ថា កម្លាំងយោធាអេហ្ស៊ីបបានបញ្ជូនរ៉ូបូតមុជទឹកមួយគ្រឿងដើម្បីស្វែងរកប្រអប់ខ្មៅ (ឧបករណ៍អាចបង្ហាញទិន្នន័យជាភស្តុតាងមួយចំនួនពីគ្រោះថ្នាក់កើតមានក្នុងយន្តហោះ) ។ ក្រុមអ្នករុករកសន្និដ្ឋានថាវាអាចស្ថិតនៅក្នុងសមុទ្រជម្រៅ ២៥០០ ទៅ៣០០០ម៉ែត្រ។

សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

គួររំលឹកផងដែរថា ជើងហោះហើរអេហ្ស៊ីប យន្តហោះAirbus A320 ដែលមានដឹកអ្នកដំណើរ៦៦នាក់បានធ្វើដំណើរចេញពីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ក្រុងខៃរ៉ូ ប្រទេសអេហ្ស៊ីប និងបានបាត់ខ្លួនពេលចូលក្នុងដែនអាកាសអេហ្ស៊ីបបានប្រហែល ១៦,០៩គីឡូម៉ែត្រ ស្របពេលសញ្ញាទីតាំងជើងហោះហើរ MS804 ចុងក្រោយគឺស្ថិតនៅលើសមុទ្រមេឌីទែរ៉ាណេ៕

សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​ សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​ សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​ សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​ សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: