​ខ្សែ​ក្រហមចង់​នៅកូនដៃ ​មាន​ន័យ​យ៉ាង​ណា?

មាន​មនុស្ស​មួយចំនួនចាក់​សាក់​ព្រោះ​ចង់​បង្កើនភាព​ទាក់ទាញ ​ប៉ុន្តែ​មនុស្ស​ខ្លះទៀត​ចាក់​សាក់​ដើម្បី​​បញ្ជាក់​​អត្ថន័យផ្សេង។ ​ជាច្រើន​ឆ្នាំ​មក​ហើយ ​មាន​​ការ​ពេញ​និយម​​លើការ​ចាក់​សាក់​​ខ្សែ​ក្រហម​​ដែល​និយាយ​​ពីអារម្មណ៍​រ៉ូមែនទិច​​ខាង​ផ្លូវ​ចិត្ត​មនុស្សជាច្រើន។
 
​ខ្សែ​ក្រហមចង់​នៅកូនដៃ ​មាន​ន័យ​យ៉ាង​ណា?
ការ​ចាក់សាក់​​ជុំវិញ​កូនដៃ​​នេះ​ មាន​ប្រភព​មក​ពី​ប្រទេស​អាស៊ាន​​ខាង​កើត ​ដែល​បញ្ជាក់​ថា ​ព្រះបានចង​ភ្ជាប់​​ខ្សែ​ក្រហម​​ដែលមើល​មិនឃើញ ​ហើយមិន​​អាចលុបចេញបាននៅ​ជុំវិញ​កូនដៃ ​ដែលចង់ភ្ជាប់និស្ស័យ​​អ្នកទៅ​នឹង​​គូស្នេហ៍​របស់អ្នក។ ​មនុស្ស​រាល់គ្នា​​មាន​តែងតែមាននិស្ស័យ​​ផ្សាភ្ជាប់​អ្នក​ជា​មួយ​នឹង​គូស្នេហ៍របស់ខ្លួន​ មិនថា​​អ្នក​ទាំងពីរ​​នៅឆ្ងាយ​ពីគ្នា​​ខ្លាំង​​យ៉ាងណាក្តី។
និស្ស័យ​របស់​ខ្សែក្រហម​នេះ ​ចងភ្ជាប់​​មនុស្សពីរ​នាក់​​ជាមួយ​គ្នា​ជា​រៀងរហូត ​ហើយ​ពួកគេ​​ទាំងពីរ​នឹង​បាន​ជួបគ្នា​​ដោយ​សារ​​វាសនាចារមក​។
ស្នាម​សាក់​ជាការ​បង្ហាញពី​សេចក្តី​ស្នេហា​​របស់​មនុស្សពីរ​នាក់​​ដែល​ជឿថា ​ពួកគេ​បាន​​រកឃើញ​គូស្នេហ៍​ស្មោះ ​ហើយ​ក៏ជឿ​ជាក់​ថា ​ស្នេហា​របស់​ពួក​គេ​នឹងនៅ​តែមាន​​ភាព​រ៉ូមែនទិច​​រហូតទៅ​​ជានិរន្ត៕

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ​ខ្សែ​ក្រហមចង់​នៅកូនដៃ ​មាន​ន័យ​យ៉ាង​ណា?