សន្លប់ឈឹង១ រត់គេច១ ឃាត់ខ្លួន១ ក្នុងករណី​រថយន្ត​បុកម៉ូតូ ​ហើយ​អូសម៉ូតូ​ជាង​១០​ម៉ែត្រ​

សន្លប់ឈឹង១ រត់គេច១ ឃាត់ខ្លួន១ ក្នុងករណី​រថយន្ត​បុកម៉ូតូ ​ហើយ​អូសម៉ូតូ​ជាង​១០​ម៉ែត្រ​



ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ពេល​កំ​ពុង​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ ត្រូវ​រថយន្ត​បើក​បុក​ពេញទំហឹង​អូស​ម៉ូតូ​ជាង​១០​ម៉ែត្រ ​តែ​ជនរងគ្រោះ​បាន​ខ្ទាត​ចេញពី​មុខ​រថយន្ត​សន្លប់​ឈឹង​មួយ​រំពេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២២​ ខែឧសភា ​ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេច​៤ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ។

បុរស​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ​ព្រោះ​សន្លប់ អាយុ​ប្រហែល​២៥​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ហុងដា​ឌ្រីម​សេ​១២៥​សេរី​ឆ្នាំ​២០១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AK-8154 ចំណែក​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់​ដាយ ១​តោន​កន្លះ ពណ៌​ទឹកសមុទ្រ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-7295 អ្នកបើកបរ​បាន​រត់​គេច​ខ្លួន​បាត់ នៅតែ​ព្រូ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​នៅ​ហ្នឹង​កន្លែង។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ដែល​កំពុង​ជិះ​ឆ្លង​ផ្លូវ​នោះ ជនរងគ្រោះ​បាន​ប្រឹង​ជិះ​គេច​អោយ​ផុត​ពី​រថយន្ត​កុង​ទី​ន័រ​មួយ​គ្រឿង តែ​ពេល​គេច​ផុត​កុងតឺន័រ ហើយក៏​ត្រូវ​រថយន្ត​បង្ក​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច​បុក​ចំ​ពេញទំហឹង​អូស​ម៉ូតូ​ប្រហែល​១០​ម៉ែត្រ រង​ការខូចខាត​យ៉ាង​ដំណំ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​បុក​នោះ​ជនរងគ្រោះ​មិនបាន​អូស​ទៅតាម​ម៉ូតូ​ទេ គឺ​ខ្ទាត​ចេញ​មក​ក្រៅ រង​របួស​ធ្ងន់​សន្លប់​ឈឹង បើសិនជា​ជាប់​អូស​តាម​ម៉ូតូ​វិញ​ម្ល៉េះ​ជនរងគ្រោះ​អាច​ស្លាប់​មិន​ខាន ។ ក្នុងពេលដែល​សមត្ថកិច្ច​កំពុង​ចុះ​វាស់វែង​ចរាចរ​ខាងលើ ក៏​មាន​ករណី​រថយន្ត​កៀរ​ម៉ូតូ​ដួល​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​៣​នាក់​រង​របួស​រលាត់​ដៃជើង​បែក​មុខ​បែក​មាត់ រីឯ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ បន្សល់ទុក​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​ត្រូវ​សមត្ថកិច្ច ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ព្រោះ​ពេល​សមត្ថកិច្ច​ទៅដល់ ​ជនរងគ្រោះ​ទាំង​៣ បាន​ទៅ​គ្លីនិក​ឯកជន​ព្យាបាល​ខ្លួនឯង មិនបាន​នៅ​កន្លែង​កើតហេតុ​ទេ។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​រថយន្ត​និង​ម៉ូតូ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដើម្បី​រង់ចាំ​ខាង​ភាគី​ខាង​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

សន្លប់ឈឹង១ រត់គេច១ ឃាត់ខ្លួន១ ក្នុងករណី​រថយន្ត​បុកម៉ូតូ ​ហើយ​អូសម៉ូតូ​ជាង​១០​ម៉ែត្រ​

សន្លប់ឈឹង១ រត់គេច១ ឃាត់ខ្លួន១ ក្នុងករណី​រថយន្ត​បុកម៉ូតូ ​ហើយ​អូសម៉ូតូ​ជាង​១០​ម៉ែត្រ​