ថ្នាក់ដឹកនាំ គ​.​ជ​.​ប កំពុង​ជួបពិភាក្សា​ការងារ​ ជាមួយ​គណៈប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់​

ថ្នាក់ដឹកនាំ គ​.​ជ​.​ប កំពុង​ជួបពិភាក្សា​ការងារ​ ជាមួយ​គណៈប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់​



ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដឹកនាំ​ដោយ​ លោក ស៊ិ​ក ប៊ុន​ហុក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ គណៈប្រតិភូ​មូលនិធិ ខូ​ហ្វី អាណាន់ (Kofi Annan Foundation) របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី ​ការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និង​សន្តិសុខ​នៅ​កម្ពុជា ហើយ​រហូតដល់​ម៉ោង​១០​នេះ ជំនួប​ពិភាក្សា​នៅ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ថា ឆ្លើយតប​តាម​ការអញ្ចើញ​របស់ គ​.​ជ​.​ប គណៈប្រតិភូ​មូលនិធិ ខូ​ហ្វី អាណាន់ (Kofi Annan Foundation) របស់​អតីត​អគ្គលេខាធិការ​អង្គការ​ស​ហប្រជាជាតិ (​អ​.​ស​.​ប​) លោក ខូ​ហ្វី អាណាន់ បាន​មក​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី​ការបោះឆ្នោត លទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិសុខ​រយៈពេល​៤ ថ្ងៃ​នៅ​កម្ពុជា ហើយ​តាម​កម្មវិធី​ពី​ថ្ងៃ​ពី​២៣ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ គណៈប្រតិភូ នឹង​ជួបពិភាក្សា​ស្វែងយល់​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូចជា គ​.​ជ​.​ប អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ គណបក្ស​នយោបាយ បណ្ដា​ស្ថានទូត និង​រាជ​រដ្ឋាភិ​បាល​។​

តាម​កម្មវិធី​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ គណៈប្រតិភូ​មូល​និធិ ខូ​ហ្វី អាណាន់ (Kofi Annan Foundation) នឹង​ជួប​ជាមួយ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) ម៉ោង​១១ ជួប​ជាមួយ NDI, ម៉ោង​៤ ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ម៉ោង​៥ ជួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​វេលា​ម៉ោង​៩ ព្រឹក ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ជួប​ជាមួ​យ គ​.​ជ​.​ប ម៉ោង​១១ ជួប​ជាមួយ​ស្ថានទូត​អាមេរិក ម៉ោង​២ ជួប​ជាមួយ​ស្ថានទូត​ជប៉ុន​ ម៉ោង​៤ ជួប​ជាមួយ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​អង្គការ​និក​ហ្វិ​ក (NICFEC) នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ព្រឹក ជួប​ជាមួយ​ក្រសួងមហាផ្ទៃ​ ម៉ោង​១១ ព្រឹក​ជួប​ជាមួយ​ទូត​សហគមន៍​អឺរ៉ុប ហើយ​ម៉ោង​២​ជួប​ជាមួយ​ប្រធាន គ​.​ជ​.​ប មុន​ពេល​ចាកចេញ​ពី​ភ្នំពេញ​។​

គួរ​បញ្ជាក់​ថា មូលនិធិ​ខូ​ហ្វី អាណាន់ (Kofi Annan Foundation) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បេសកកម្ម​ប្រ​មូលផ្ដុំ​នូវ​ឆន្ទៈ​នយោបាយ ដើម្បី​លុបបំបាត់​ការ​គំរាមកំហែង​ដល់​សន្តិភាព លើកកម្ពស់​ការ​អភិវឌ្ឍ​ និ​ង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​ដោះស្រាយ​នូវ​កង្វះខាត​ក្នុង​ការ​ដឹកនាំ​ជាដើម​៕

ថ្នាក់ដឹកនាំ គ​.​ជ​.​ប កំពុង​ជួបពិភាក្សា​ការងារ​ ជាមួយ​គណៈប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់​

ថ្នាក់ដឹកនាំ គ​.​ជ​.​ប កំពុង​ជួបពិភាក្សា​ការងារ​ ជាមួយ​គណៈប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់​

ថ្នាក់ដឹកនាំ គ​.​ជ​.​ប កំពុង​ជួបពិភាក្សា​ការងារ​ ជាមួយ​គណៈប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់​