អភិបាល​រាជធានី ចូលរួម​ពិធីបុណ្យ​សិត​ព្រះពុទ្ធបដិមា ​មាន​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ និង​រាប់​បាត ព្រះសង្ឃ​១០៨​អង្គ​​

អភិបាល​រាជធានី ចូលរួម​ពិធីបុណ្យ​សិត​ព្រះពុទ្ធបដិមា ​មាន​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ និង​រាប់​បាត ព្រះសង្ឃ​១០៨​អង្គ​​

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស និង​លោកស្រី​ កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែឧសភា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សិត​ព្រះពុទ្ធ​បដិមា ដែល​មាន​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​ ១០៨​អង្គ ​ក្នុង​មន្ទីរពេទ្យ​ព្រះសង្ឃ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​ក្នុង​ភូមិ​គ្រួស សង្កាត់​សំរោង​ ​ខណ្ឌព្រែក​ព្នៅ។

ពុទ្ធសាសនិក​ជាច្រើន​លើ​ពិភពលោក ​និយម​កសាង​ព្រះពុទ្ធ​រូប​ឡើង ​ដើម្បី​រំលឹក​គុណ តំណាង​ព្រះ​សម្មាសម្ពុទ្ធ និង​ទុក​ជាទី​សក្ការ​បូជា​។ តាម​ពុទ្ធ​ឱវាទ​បាន​ចែងថា អ្នក​កសាងព្រះពុទ្ធ​បដិមា​ពី​ស៊ីម៉ង់​ ទទួល​បាន​អានិសង្ស​១៥​កប្ប​, ​ស្ពាន​៣៥​កប្ប​,​ ប្រាក់​៤៥​កប្ប​,​ មាស​និងសំរឹទ្ធ​ ៥៥​កប្ប។

ព្រះពុទ្ធ​បដិមា​ដែល​ត្រូវ​កសាង​ពេលនេះ​ មាន​ព្រះ​ភ្នែន​២​ម៉ែត្រ១​តឹក​,​ កម្ពស់​២​ម៉ែត្រ​១​តឹក​,​ តួអង្គ​ព្រះសិ​អារ្យ​មេត្រី​មាន​ព្រះ​ភ្នែន​៩​តឹក​,​ កម្ពស់​៩​តឹក​។ ចំពោះ​ថវិកា​ដែល​ត្រូវចំណាយ​ ក្នុង​ការសាងសង់​នេះ​មាន​ចំនួន​ ៧៥.៧០០$។

លោកប៉ា សុជាតិ​វង្ស បានមាន​ប្រសា​ស​ន៏​ថា ពិធីបុណ្យ​សិត​ព្រះ​ពុទ្ធរូប និង​រាប់បាត្រ​ព្រះសង្ឃ​នា​ពេល​នេះ គឺ​មិន​ត្រឹមតែ​បាន​ឆ្លុះបញ្ចាំង ឲ្យ​ឃើញ​ពី​ជំនឿ និង​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ របស់​យើង​ទាំង​អស់​គ្នា​ ចំពោះ​ព្រះ ពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ ស្មារតី​សាមគ្គីភាព និង​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ គ្រប់រូប​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការ​ស្តារ កសាង និង​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ជាពិសេស​វិស័យ​ព្រះពុទ្ធសាសនា ​តាមរយះ​ការ​បរិច្ចាគ​ទាន ​ដ៏​សប្បុរស​ដើម្បី​កសាង​នូវ​សមិទ្ធផល​នានា​ ទុកជា​ប្រ​យោ​ជ​ន៏​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។ កាយវិការ​ និង​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ​ចំពោះ​ការ​ចែករំលែក​ សម្រាប់​ការ​កសាង​សង្គម​មួយ ​ប្រកប​ដោយ​សុខ​សន្តិភាព​សុខដុម​នីយកម្ម​និង​ការ​អភិវឌ្ឍន៍។

លោក​បន្ត​ថា ចំពោះ​ការសាងសង់​មន្ទីរពេទ្យ​ព្រះសង្ឃ និង​សមិទ្ធផល​នានា​ក្នុង​មន្ទីរពេទ្យ​នេះ គឺជា​សេនាសនៈ​ដ៏​សំខាន់​ចំពោះ​ព្រះសង្ឃ និង​ត្រូវ​ចាត់ទុកជា​ធម្មទាន​ដ៏​ធំ ​ក្នុង​ជំនឿ​នៃ​ព្រះពុទ្ធសាសនា​ ពីព្រោះ​មណ្ឌល​នេះ​នឹង​ក្លាយ​ជា​មន្ទីរពេទ្យ​ព្រះសង្ឃ​ដំបូង​ក្នុង សម័យកាល​បច្ចុប្បន្ន ស្រាប់​ផ្ដល់​សេវា​សុខភាព​សាធារណៈ​ ជូន​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ ដែល​មាន​អាពាធ​អាច​និមន្ត​មកពី​គ្រប់ទិសទី​ ដើម្បី​សម្រាក​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ និងដាច់ដោយឡែក​ពី​អ្នកជំងឺ​ជា​គ្រហស្ថ​។ លោក​បន្ត​ទៀតថា និរន្តរភាព​និង​ប្រសិទ្ធភាព​នៃ​ការ ផ្តល់​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ​គឺជា​រឿង​សំខាន់​៕​