កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៨

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៨



មុខរបរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​ របស់​ស្ថានីយ​ទូរទស្ស​ន៍ PNN បាន​បាត់បង់​បេក្ខជន​ទី​៨ កាលពី​ថ្ងៃ​សុក្រ​ ទី​២០ ខែឧសភា ក្រោយពី​ត្រូវ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មការ​លោក ទេព រិន្ទ​ដា​រ៉ូ បោះឆ្នោត​ទម្លាក់​។

បេក្ខជន ខេ វ័​ន្ត ចាក​ចេញពី​កម្មវិធី​ បន្ទាប់ពី​ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ដោយ​បេក្ខជន​រួម​ក្រុម​។

បេក្ខជន ខេ វ័​ន្ត វ័យ ២៣ ឆ្នាំ មកពី​ខេត្តកណ្តាល ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ព្រោះ​ការ​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ការ​គម្រោង​អាជីវកម្ម របស់​គាត់​មិនទាន់​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​។​​

ម៉ូ​ណា ក៏​ប្រាប់​មក​ក្រុមការងារ​ដែរ​ថា គាត់​មិន​នឹក​ស្មាន​ថា អ្នក​ដែល​ត្រូវ​ចាកចេញ​ក្នុង​សប្ដាហ៍​នេះ​ជា ខេ វ័​ន្តនោះទេ។​

បេក្ខជន ខេ វ័​ន្ត ប្រាប់​ផង​ដែរ​ថា “​ខ្ញុំ​ពិតជា​សុំទោស​ដល់​អ្នកមានគុណ​ទាំងពីរ ដែល​មិនបាន​បំពេញ​អ្វី​ដែល​គាត់​បាន​រំពឹង​ទុក​ក្នុង​កម្មវិធី​នេះ​”។

អាន សុ​បញ្ញា គឺជា​បេក្ខជន​ទី​៨ ដែល​ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​។

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ នៃ​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN ជា​កន្លែង​ប្រមូល​ផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

កាលពី​២​សប្ដាហ៍​មុន​ បេក្ខជន​បាន​ប្រឈម​នឹង​ការប្រកួតប្រជែង​ជាច្រើន​។ ពួកគេ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​រៀបចំ​ភោជនីយដ្ឋាន​។ ពួកគេ​ក៏បាន​ប្រកួតប្រជែង​គ្នា​ផង​ដែរ​ ដើម្បី​ទទួល​បាន​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។

ពេលនេះ​បេក្ខជន​ស្ទើរតែ​ត្រៀមខ្លួន​រួចរាល់​ ដើម្បី​ដំណើរការ​ភោជនីយដ្ឋាន​របស់​ពួកគេ​ហើយ​។

នៅ​សប្ដាហ៍​ក្រោយ បេក្ខជន​ម្នាក់​នឹង​ត្រូវ​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ទៀត​។ ខណៈ​បេក្ខជន​កាន់​តែ​ច្រើន​ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី បេក្ខជន​ដែល​នៅសល់​នឹង​គ្រប់គ្រង​ហាង​ដោយ​ខ្លួន​ឯង​ដោយ​ជួល​បុគ្គលិក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម​៕

សូម​តាមដាន​បន្ថែម​កម្មវិធី មុខរបរ​ខ្ញុំ តាមរយៈ​គណនី​ហ្វេ​ស​បុក PNN-My Place