លោក អ៊ី ឈាន ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ និង​ប្រជាពលរដ្ឋក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី​

លោក អ៊ី ឈាន ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ និង​ប្រជាពលរដ្ឋក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី​

​ប៉ៃលិន​ ៖ នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​​ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ជួប ​និង​សំណេះសំណាល​ជាមួ​យ​បងប្អូន​អាជីវករ ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ស្ថិត​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ​ដែរ គេ​ឃើញ​អមដំណើរ​ដោយ ​លោក សៅ សារ៉ាត់ អភិបាលរង​ខេត្ត ​ប៉ៃលិន ​លោក ម៉ី វ​ទ្ធា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ​បងប្អូន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ជាច្រើន​នាក់។​

លោក អ៊ី ឈាន បាន​លើក​ឡើង​ថា​ ​ក្រោយពី​សមាហរណកម្ម​ក្នុង​ឆ្នាំ​១៩៩៦ ជាមួយ​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន អនុវត្ត​នយោបាយ​ឈ្នះៗ គឺ​ខ្មែរ​ឈ្នះៗ​ដូចគ្នា ពុំ​មាន​ខ្មែរ​ក្នុង​ខ្មែរ​ក្រៅ នោះលោក​បាន​រៀប​ចំ​បង្កើត​ផ្សារ​នេះ​ដោយ​ផ្ទាល់ តែ​ក្រោយមក​ដោយ​មើលឃើញ ​ពី​ការ​ចេញ​ចូល​របស់​អាជីវ​ករ និង​ប្រជាពលរដ្ឋ​មានភាព​ពិបាក ​ក្នុង​ការ​ធ្វើដំណើរ​ ក្នុង​ផ្សារមាន​សភាព​តូច​ចង្អៀត ទើប​លោក និង​លោក​ស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​ថវិ​កា​ផ្ទាល់ ​ដើម្បី​កសាង​ផ្លូវ​ជុំវិញ​ផ្សារ​ឡើងវិញ ដោយ​រៀបចំ​ចាក់​បេតុង​អា​មេ ព្រមទាំង​ពង្រីក​ផ្លូវ​មាន​ទំហំ​ធំ ងាយស្រួល​ដល់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ធ្វើ​យ៉ាង​ណាឲ្យ​ប្រជាពលរដ្ឋ​ចេញចូលបាន​ស្រួល ក្នុង​ការ​ធ្វើដំណើរ ហើយ​នេះ​គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។​

ជាមួយ​គ្នា​នេះ ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ បាន​សម្ដែង​នូវ​ការ​សប្បាយរីករាយ ដោយ​បាន​ឃើ​ញ​ថ្នាក់ដឹកនាំ​ក្រសួង ​យកចិត្តទុកដាក់​ចំពោះ​ពួកគាត់។​ ហើយ​ពួកគាត់​បាន​លើក​ឡើង​ថា ចាប់តាំងពី​ធ្វើ​ផ្លូវ​បេតុង​រួចរាល់​ មិន​ដែល​ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត ឬ​ក្រុមការងារ​ចុះ​មក ​ជួប​សួរសុខទុក្ខ​ពួកគាត់​ឡើយ ​ជាង​នេះ​ទៅ​ទៀត ​ទោះបី​ពួកគាត់​មានការ​លំបាក​ចំពោះ​បញ្ហា​មួយចំនួន​ក្តី ក៏​ពុំដែល​ឃើញ​មន្ត្រី​សាលាខេត្ត​ណា​ចុះ​មក​ជួយ​ដោះស្រាយ​ដែរ៕