អាជីវករ​ផ្សារ​បន្ទាយឆ្មារ​ ស្វែងយល់​ពី​ផលិតផល​គ្មាន​ស្លាក​យីហោ និង​ហួស​កាលបរិច្ឆេទ​

អាជីវករ​ផ្សារ​បន្ទាយឆ្មារ​ ស្វែងយល់​ពី​ផលិតផល​គ្មាន​ស្លាក​យីហោ និង​ហួស​កាលបរិច្ឆេទ​



បន្ទាយមានជ័យ ៖ ក្នុង​បេសកកម្ម​ចុះ​ត្រួតពិនិត្យ គុណភាព​ម្ហូប​អាហារ និង​ដកហូត​ទំនិញ​ខូច​គុណ​ភាព ក្នុង​ផ្សារ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦ ពី​សំណាក់​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​រួចមក អាជីវករ​លក់ដូរ​បាន​ស្វែងយល់​ និងឈប់​លក់​ផលិតផល​គ្មាន​ស្លាក់​យីហោ និង​ហួស​កាលបរិច្ឆេទ បន្ទាប់ពី​ទទួល​បាន​ការណែនាំ។

អាជីវករ​ឈ្មោះ ហុក យ៉ា​ដា ដែល​បាន​ដាក់​តាំង​លក់​ត្រីខ​ គ្មាន​ស្លាក​យីហោ និង​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្លួន​យក ​ត្រីខ ​ខាងលើ​មក​លក់​ គឺ​ដោយសារ​ពលរដ្ឋ​នៅ​ទីនេះ ​និយម​បរិភោគ និង​ត្រីខ​ប្រភេទ​នេះ​មាន​សាច់​ច្រើន តែ​បន្ទាប់ពី​ទទួល​បាន​ការណែនាំ ​ខ្លួន​នឹង​ឈប់​នាំ​ទំនិញ​ប្រភេទ​នេះ ​យក​មក​លក់​ទៀតហើយ។

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា តាម​ការណែនាំ​ពី​ លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ​ខេត្ត​បន្ទាយមានជ័យ​ បានអនុញ្ញាត​​ឲ្យ​ចុះ​ត្រួតពិនិត្យ​រាល់​ទំនិញ​ ដែល​ធ្វើ​ចរាចរ​នៅ​ទីផ្សារ ត្រូវតែ​ឃ្លាំមើល ​និង​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំ​នា​ញ ជាក់ស្តែង​ថ្ងៃនេះ ក៏ដូចជា​រយៈ​កាល​កន្លងមក​ មន្ត្រី​របស់​លោក រួម​ជាមួយ​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​ប្រឆាំង​បទ​ល្មើស ​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការណែនាំ​ដល់​ក្រុម​អាជីវករ​សាជាថ្មី​ នៅ​ផ្សារ​បន្ទាយឆ្មារ ​ស្ថិត​ក្នុង​ស្រុក​ថ្មពួក។ ជា​លទ្ធផល​ តាម​ការណែនាំ​ដល់​ក្រុម​អាជីវករ ជា​ច្រើនដង​រួចមក ពួក​គាត់​បាន​យល់ដឹង ហើយ​ភាគច្រើន​បាន​បញ្ឈប់​ ការ​ដាក់​តាំង​លក់​នូវ​ទំនិញ​ខូចគុណភាព និង​គ្មាន​ស្លាក​យីហោ ឬ​ច្បាប់​ហាមឃាត់​ជាដើម។​

ជាមួយ​ការ​ចុះ​ត្រួតពិនិត្យ​នេះ ​មន្ត្រី​ជំនាញ​របស់​លោក បាន​ធ្វើ​ការ​ដក​ហូត​នូវ​ត្រីខ​គ្មាន​ស្លាក​យីហោ​ ដែល​អាជីវក​រដាក់​តាំង​លក់​បាន​ចំនួន​១៨១​កំប៉ុង។​ តែ​ទោះជា​ភាគ​ច្រើន​គាត់​បាន​យល់​យ៉ាង​ណា​ក៏​ដោយ ក៏​មន្ត្រី​ជំនាញ​នៅតែ​អំពាវនាវ​ ដល់​អាជីវករ​ទាំងអស់ ​ត្រូវ​លក់​តែ​ទំនិញ ​ដែល​មាន​គុណភាព ​ឯ​អ្នកទិញ​ក៏​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​ ពី​កាលបរិច្ឆេទ ​និង​ឲ្យ​មាន​ស្លាក​យីហោ​ត្រឹមត្រូវ​៕​

អាជីវករ​ផ្សារ​បន្ទាយឆ្មារ​ ស្វែងយល់​ពី​ផលិតផល​គ្មាន​ស្លាក​យីហោ និង​ហួស​កាលបរិច្ឆេទ​

អាជីវករ​ផ្សារ​បន្ទាយឆ្មារ​ ស្វែងយល់​ពី​ផលិតផល​គ្មាន​ស្លាក​យីហោ និង​ហួស​កាលបរិច្ឆេទ​

អាជីវករ​ផ្សារ​បន្ទាយឆ្មារ​ ស្វែងយល់​ពី​ផលិតផល​គ្មាន​ស្លាក​យីហោ និង​ហួស​កាលបរិច្ឆេទ​