ក្រសួងពាណិជ្ជកម្ម ប្រកាស​អំពី​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​ នៅ​គ្រប់​ស្ថានីយ​

ក្រសួងពាណិជ្ជកម្ម ប្រកាស​អំពី​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​ នៅ​គ្រប់​ស្ថានីយ​ភ្នំពេញ ​៖ ក្រសួងពាណិជ្ជកម្ម បាន​ជូនដំណឹង អំពី​ការកំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ តាម​ស្ថានីយ​ទាំង​អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​តម្លៃ​លក់រាយ ប្រេងសាំង​ធម្មតា ប្រេងសាំង​ស៊ុប​ពែ និង​ប្រេ​ង​សាំង​ម៉ា​ស៊ូ​ត ដែល​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦​។​

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​បញ្ជាក់​ថា តម្លៃ​អតិបរមា​លក់រាយ​ប្រេងឥន្ធនៈ នៅ​តាម​ស្ថានីយ​លក់រាយ ប្រេងឥន្ធនៈ​ទាំងអស់ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ដល់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ មាន​ដូចជា ​៖

១ សម្រាប់​តម្លៃ​ដែល​ត្រូវ​ដាក់​លក់រាយ​/​លីត្រ (​គិត​ជា​រៀល​) រួមមាន ​៖

-​ប្រេងសាំង​ស៊ុបពែរ​=៣.៤៥០​រៀល​/​លីត្រ​
-​ប្រេងសាំង​ធម្មតា​=៣.៤០០​រៀល​/​លីត្រ​
– ប្រេងម៉ាស៊ូត = ៣.០៥០ រៀល​/​លីត្រ ។​

២ សម្រាប់​តម្លៃ​ដែល​ត្រូវ​ដាក់​លក់រាយ ក្នុង​មួយ​លីត្រ (​គិត​ជា​ដុល្លារ​) រួមមាន ​៖

-​ប្រេងសាំង​ស៊ុប​ពែរ​=០.៨៥​ដុល្លា​/​លីត្រ​
-​ប្រេងសាំង​ធម្មតា​=០.៨៣​ដុល្លា​/​លីត្រ​
– ប្រេងម៉ាស៊ូត = ០.៧៥​ដុល្លា /​លីត្រ ៕