ស្រា​បៀរ​កម្ពុជា​ ចាប់ឆ្នោត​រង្វាន់​ធំ ​១០.០០០​ដុល្លារ ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​

ស្រា​បៀរ​កម្ពុជា​ ចាប់ឆ្នោត​រង្វាន់​ធំ ​១០.០០០​ដុល្លារ ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​



ភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជា​បាន​ចាប់ឆ្នោត​រង្វាន់​ធំ​ ១០.០០០​ដុល្លារ ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​ជាវ​ស្រា​បៀរ​កម្ពុជា​សម្រាប់​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី​អាទិត្យ ទី​២២ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​កម្មវិធី​ប្រដាល់​ស្រា​បៀរ​កម្ពុជា នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍។

ក្រៅពី​រង្វាន់​ទឹកប្រាក់​ ១០.០០០​ដុល្លារ ​មួយ​រង្វាន់ ស្រា​បៀរ​កម្ពុជា​ ផ្តល់​រង្វាន់​ជាច្រើន​ទៀត​រួម មាន​ម៉ូ​តុ​ហុងដា​ឌ្រី​ម Dream ស៊េរី​ថ្មី ៥​រង្វាន់ និង​ម៉ាស៊ីន​ថត​ឌីជីថល Canon 70D ៥​រង្វាន់​។ ពិធី​ប្រគល់​រង្វាន់​ដល់​គូ​ស្វាមីភរិយា​ទាំង​១១​គូ​នេះ នឹង​ប្រារ​ពន្ធ​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែ ឧសភា ឆ្នាំ​២០១៦ នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

កម្មវិធី​ពិសេស​សម្រាប់​អាពាហ៍ពិពាហ៍​ ពីស្រា​បៀរ​កម្ពុជា​ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០១៦ នេះ។ ក្នុង​កម្មវិធី​ពិសេស​នេះ បើ​អតិថិជន​ជាវ​ស្រា​បៀរ​កម្ពុជា ​សម្រាប់​អា​ពា​ហ៍ពិពាហ៍​ចំនួន​២៤​កេស ​នឹង​ទទួល​បាន​ឆ័​ត្រ​១ សៀវ​ភៅ​កត់​ចំណងដៃ​ ២​ក្បាល ស្រា​បៀរ​កម្ពុជា បន្ថែម​២​កេស និង​ឆ្នោត​ផ្សងសំណាង​១​សន្លឹក ឬក៏​ជាវ​ ៤៨​កេស នឹង​ទទួល​បាន​វ៉ា​លី​ធ្វើដំណើរកម្សាន្ត១ សៀវភៅ​កក់​ចំណងដៃ​២​ក្បាល ស្រា​បៀរ​កម្ពុជា​បន្ថែម​៤​កេស និង​ឆ្នោត​ផ្សងសំណាង​២​សន្លឹក ។ អតិថិជន​ក៏​អាចមាន​ឪ​កាស​ឈ្នះ​រង្វាន់​ទឹកប្រាក់ ១០.០០០​ដុល្លារ សរុប ៤​រង្វាន់ ម៉ូតូ​ហុងដា​ឌ្រី​ម Dream សរុប​២០​រង្វាន់ និង​ម៉ាស៊ីន​ថត ឌីជីថល Canon សរុប​២០ រង្វាន់​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រា​បៀរ​កម្ពុជា​ ផលិត​ដោយ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ដែល​ជា ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ទំនើប និង​ធំជាងគេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​វិនិយោគ​ទាំងស្រុង​ដោយ​អ្នក​វិនិយោគ​ក្នុងស្រុក។

ស្រា​បៀរ​កម្ពុជា​ត្រូវ​បាន​ផលិត​ដោយ​ប្រើ​គ្រឿងផ្សំ​ល្អ​ជាងគេ​ពី​សហគមន៍​អឺរ៉ុប ដែល​ធ្វើ​ឲ្យ ស្រា​បៀរ​កម្ពុ​ជា​មាន​គុណភាព​ល្អ និង​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ជាច្រើន ។ រោងចក្រ ស្រា​បៀរ​កម្ពុជា​ក៏បាន​ទទួល​បាន​វិញ្ញាបនបត្រ ISO ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​និង ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ផង​ដែរ។

ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ចូល​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ព្រះពុទ្ធសាសនា វិស័យ​អប់រំ និង​ផ្នែក​សប្បុរសធម៌​នានា៕