សាច់ញាតិ និងមហាជន អាចមកគោរពអដ្ឋិធាតុ​ម្ចាស់​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន​​ ចាប់ពីពេលនេះរហូតដល់គម្រប់១០០ថ្ងៃ

សាច់ញាតិ និងមហាជន អាចមកគោរពអដ្ឋិធាតុ​ម្ចាស់​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន​​ ចាប់ពីពេលនេះរហូតដល់គម្រប់១០០ថ្ងៃ

ភ្នំពេញ ៖ តាមប្រភពពីទំព័រហ្វេសប៊ុក របស់គ្រួសារ​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន បានឲ្យដឹងនៅថ្ងៃនេះថា​  អដ្ឋិធាតុរបស់ កវី គង្គ ប៊ុនឈឿន តម្កល់នៅបុរីវិមានភ្នំពេញ រហូតដល់គម្រប់១០០ថ្ងៃ ដើម្បីផ្ដល់ឱកាស ដល់សាច់ញាតិ​ និងមហាជន ដែលមានបំណងមកអុចធូប គោរពដល់កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន។ ហើយវត្តមានបងប្អូន ញាតិមិត្តទាំងអស់បានបញ្ជាក់ពីទឹកចិត្តរបស់បងប្អូន ដែលស្រលាញ់គាត់។

គួរបញ្ចាក់ផងដែរថា អដ្ឋិធាតុ​វីរៈ​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មកដល់​ទឹកដី​កន្លែង​កំណើត​ប្រទេស​ប្រទេស​កម្ពុជា​វិញ​​ កាលពី​ថ្ងៃ​សៅរ៍​ទី​២១ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ​នេះ​ បន្ទាប់ពី​ធ្វើបុណ្យ និង​បូជាសព​រួចរាល់​នៅ​ប្រទេស​ន័​រវេ​ស។ ចំពោះ​អដ្ឋិធាតុ​វីរៈ​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន ក្រោយពី​ក្រុមគ្រួសារ​រៀបចំ​ធ្វើ​ពិធី​និមន្ត​ព្រះសង្ឃ​ សូត្រមន្ត​ទទួល​កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ហើយ​នោះ​បច្ចុប្បន្ន​ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​គេហដ្ឋាន​ផ្ទះ​លេខ​៩១D​ផ្លូវ​លេខ​៣៥២A​ ស្ថិតក្នុង​បុរី​វិមាន​ភ្នំពេញ​តាម​បណ្ដោយ​វិថី​ជា​សុផារ៉ា។

លោក មុត ថា​រី បាន​ឲ្យថា សម្រាប់​ពិធីបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ ​ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ជួន​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន គឺ​ក្រុម​គ្រួសារ​របស់​លោក​ បាន​ត្រៀម​គម្រោង​រួចជាស្រេច​ហើយ ​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅពេល​ឆាប់ៗ​ខាងមុខនេះ​នៅ​គេហដ្ឋាន​របស់​គាត់​នា​រាជ​ធានី​ភ្នំពេញ​។​

គេ​នៅ​ចាំបាន​ថា ​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន បានទទួលមរណភាព​កាលពី​ថ្ងៃអាទិត្យ​ទី​១៧ ខែមេសា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៧៧​ឆ្នាំ​ ដោយ​រោគាពាធ​នៅ​ប្រទេស​ណ័​រវេ​ស​។ កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន កើត​នៅ​ថ្ងៃទី ១៨ ខែតុលា​ឆ្នាំ​១៩៣៩ នៅ​ភូមិ​-​ឃុំ​-​ស្រុកចំការ​សំរោង ខេត្ត​បាត់ដំបង​។ ឪពុករបស់លោកឈ្មោះ គង់ ឈិន មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង ម្តាយ​ឈ្មោះ ម៉​រ ភីង នៅ​ខេត្ត​បាត់ដំបង​។ លោក​គ​ង្គ ប៊ុន​ឈឿន បាន​ចាក​ចេញពី​កម្ពុជា ទៅ​រស់នៅ​ប្រទេស​ន័​រ​វ៉េ​ស អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​ជាច្រើន ​ចាត់ទុកជា​កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​របស់​ខ្មែរ​ ដែល​បាន​បន្សល់ទុក​នូវ​ស្នា​កដៃ​ផ្នែក​តែង​និពន្ធ​យ៉ាង​ច្រើន​សន្ធិ​ក​សន្ធាប់​មាន​ដូចជា​៖ ប្រឡោម​លោក និង បទ​ចម្រៀង ដែល​ក្នុង​នោះ​មាន​តារា​ខ្មែរ​ដូចជា​៖ អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សា​ម៉ុ​ត រស់ សេរី​សុទ្ធា អ៊ឹង ណា​រី និងអ្នក​ស្រី ប៉ែន រ៉​ន ជាដើម​បាន​យកទៅ​បកស្រាយ​ ហើយ​រហូត​មកទល់​ពេល​សព្វថ្ងៃ​ ​ស្នាដៃ​ទាំងនោះ​គឺ​ស្ថិត​ក្នុង​មនោសញ្ចេតនា​សម្រាប់​អ្នកអាន ​និង​អ្នក​ស្តាប់​ផងដែរ​៕