មន្ទីរ​សាធារណការ​រាជធានី ​ចាប់​ផ្ដើម​ជីក​ស្ដារ​កំណក​ភក់​ប្រឡាយ​ ដើម្បី​រំដោះ​ទឹក ​ក្នុង​សង្កាត់​កា​កាប និង​សង្កាត់​ចោមចៅ​

មន្ទីរ​សាធារណការ​រាជធានី ​ចាប់​ផ្ដើម​ជីក​ស្ដារ​កំណក​ភក់​ប្រឡាយ​ ដើម្បី​រំដោះ​ទឹក ​ក្នុង​សង្កាត់​កា​កាប និង​សង្កាត់​ចោមចៅ​​ភ្នំពេញ ​៖ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅ​តំបន់​ខាង​ជើង​ព្រលាន​យន្តហោះ មហាវិថី​សហព័ន្ធ​រុស្ស៊ី តំបន់​ដង​នង្គ័ល ក្នុង​សង្កាត់​កា​កាប និង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មន្ទីរ​សាធារណ​ការ​រាជធានី បាន​ចាប់​ផ្ដើម​ជីក​ស្ដារ​កំណក​ភក់​ប្រឡាយ​ស្រប​ផ្លូវ​រថ​ភ្លើង ចាប់ពី​ផ្លូវ​តាំង​កសាង​ដល់​លូ​ប្រអប់​ឆ្លងផ្លូវ​រថ​ភ្លើង និង​ប្រឡាយ​ពី​ផ្លូវ​រថ​ភ្លើង​ ដល់​ប្រឡាយ​ទួល​សំពៅ។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី​២២ ​ខែឧសភា ​ឆ្នាំ​២០១៦ មន្ទីរ​សាធារណ​ការ​រាជធានី បាន​ចាប់​ផ្ដើម​ជីក​ស្ដារ​កំណក​ភក់​ប្រឡាយ​ ស្រប​ផ្លូវ​រថ​ភ្លើង ចាប់ពី​ផ្លូវ​តាំង​កសាង ​ដល់​លូ​ប្រអប់​ឆ្លងផ្លូវ​រថ​ភ្លើង និង​ប្រឡាយ​ពី​ផ្លូវ​រថ​ភ្លើង ​ដល់​ប្រឡាយ​ទួល​សំពៅ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែនសុខ​។​

ប្រឡាយ​នេះ មាន​តួនាទី​សំខាន់ សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅ​តំបន់​ខាង​ជើង​ព្រលាន​យន្ត​ហោះ មហាវិថី​សហព័ន្ធ​រុស្ស៊ី តំបន់​ដង​នង្គ័ល ក្នុង​សង្កាត់​កា​កាប និង​សង្កាត់​ចោមចៅ​៕