សមត្ថកិច្ច​ខេត្តកោះកុង ចុះ​ត្រួតពិនិត្យ​មុខសញ្ញា​ដើរលេង​យប់ និង​ឃាត់ខ្លួន​មនុស្ស​៧​នាក់ ​

សមត្ថកិច្ច​ខេត្តកោះកុង ចុះ​ត្រួតពិនិត្យ​មុខសញ្ញា​ដើរលេង​យប់ និង​ឃាត់ខ្លួន​មនុស្ស​៧​នាក់ ​

​កោះកុង ៖ មនុស្ស​ចំនួន​៧​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពី​តាម​ដងផ្លូវ និង​ពី​ក្នុង​ផ្ទះ​សំណាក់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦ នៅក្នុង​ប្រតិបត្តិ​ការ​ចុះ​ល្បាត​ពិនិត្យ​រដ្ឋបាល និង​បាន​រក​ឃើញ​ថា ពួកគេ​បាន​ប្រើប្រាស់​គ្រឿងញៀន​។​

​មនុស្ស​ទាំង​៧​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ត្រូវ​បាន​បញ្ជាក់​ថា ទី​១. ​ឈ្មោះ ម៉ៅ សារិទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​ទូក ទីលំនៅ​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​ ទី​២. ឈ្មោះ យិន វ៉ាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភូមិន្ទ ខេត្តកោះកុង​ ទី​៣ ឈ្មោះ សល់ រី​សាន់ ភេទ​ប្រុស អាយុ​១៧ឆ្នាំ​ មុខរបរ​សិស្ស​ថ្នាក់​ទី​៩ ទីលំនៅ​ភូមិ​ថ្មី ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ទី​៤.​ឈ្មោះ ភឿន រិទ្ធី ភេទ​ប្រុស អាយុ​១៦ឆ្នាំ មុខ​របរ​សិស្ស​ថ្នាក់​ទី​៩ ទី​៥. ឈ្មោះ វង្ស សី​ណែ​ត ភេទ​ប្រុស អាយុ​១៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​នាង​កុក ទី​៦.​ឈ្មោះ ហួ ដា​ណេ ភេទ​ប្រុស អាយុ​១៥ឆ្នាំ​ មុខរបរ​សិស្ស​ថ្នាក់​ទី​៨ នៅ​សង្កាត់​ស្មាច់​មានជ័យ ក្រុង​ខេ​មរ​ភូមិន្ទ និង​ទី​៧ ឈ្មោះ កើត ឌុល​ឡោះ ភេទ​ប្រុស អាយុ​១៧ មុខរបរ​មិន​ពិត​ប្រា​ក​ដ​។​ ក្នុង​នោះ សមត្ថកិច្ច​ក៏​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយចំនួន រួមមាន​ ​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ ពួកគេ​កំពុង​ត្រូវ​សាកសួរ​ ដើម្បី​ឈាន​ទៅ​រក​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ផ្សេងទៀត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕