មិ​ត្ដ​ហ្វូ​ន​មាន​មោទនភាព ​ឧបត្ថម្ភ​កម្មវិធី​ជើងឯក​របស់ Microsoft ជាថ្មី​ម្ដងទៀត​

មិ​ត្ដ​ហ្វូ​ន​មាន​មោទនភាព ​ឧបត្ថម្ភ​កម្មវិធី​ជើងឯក​របស់ Microsoft ជាថ្មី​ម្ដងទៀត​



​​អ្នកឈ្នះ​ជនជាតិ​ខ្មែរទាំងអស់ ​ដែល​ឈានទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ ​ទូទាំង​សកលលោក​ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃនេះ​

ភ្នំពេញ ៖ មិ​ត្ដ​ហ្វូ​ន​មាន​មោទនភាព​ជាថ្មី​ម្ដងទៀត​ ដែលបានធ្វើជា​អ្នក​ឧបត្ថម្ភ​ធំ​ ក្នុង​កម្មវិធី​ជើងឯក​ពិភព​លោក ​អ្នកឯកទេស Microsoft Office នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ បាន​រក​ឃើញ​និស្សិត​៣​រូប​ ត្រូវ​បាន​ជ្រើសរើស​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ធំ​ នៅ​សហរដ្ឋអាមេរិកក្នុង​ខែសីហា។

និស្សិត​ជាង​ ៥០០០០​នាក់ ទូទាំង​ប្រទេស​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងឆ្នាំនេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ចំណេះដឹង​ខាង​កុំព្យូទ័រ​កំពុងតែ​កើន​ឡើង ភាព​ជឿជាក់ និង​ភាព​ចង់​ចេះ ​ចង់ដឹង​របស់​ពួកគាត់ បានការ​រីកចម្រើន​ខ្លាំង​។

ការកើនឡើង​នូវ​អ្នកចូលរួម​ប្រកួត ​ដោយសារ​បន្ទាប់ពី​ការ​ឈ្នះ​លើកដំបូង​បំផុត ​មិន​ធ្លាប់មាន​ដោយ​និស្សិត​កម្ពុជា​ម្នាក់​ កាលពី​ឆ្នាំទៅ​នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ធំ ​នៅ​ទីក្រុង Dallas រដ្ឋ Texas​។ និស្សិត​នោះ​ឈ្នះ​មេដាយប្រាក់​ នៅក្នុង​ការប្រកួត​ផ្នែក Power Point ដែលមាន​អ្នកចូលរួម​ប្រកួត​ជាច្រើន​ មកពី​បណ្ដា​ប្រទេស​ចំនួន​ ១០៥ ក្នុង​ព្រឹ​ត្ដិ​ការណ៍​ប្រកួត​រយៈពេល​បី​ថ្ងៃ​។

លោក​ញ៉ុ​ង ឌិន​ថា​ន់ អគ្គនាយករង​របស់​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​ បាន​មានប្រសាសន៍ថា ការគាំទ្រ​ដោយ​ក្ដីរំភើប​ នៃ​ការប្រកួតប្រជែង​ដ៏សំខាន់​នេះ​របស់​មិ​ត្ដ​ហ្វូ​ន​ បង្ហាញ​ជំនឿ​ចិត្ដ​របស់​យើងខ្ញុំ​ថា និស្សិត​កម្ពុជា​ជំនាន់​នេះ​ អាច​ប្រកួតប្រជែង​ទូទាំង​សកលលោក ហើយ​យើងខ្ញុំ​ប្ដេជ្ញា​ចិ​ត្ដ​បន្ដ​ឧបត្ថម្ភ​ពួកគាត់​នៅក្នុង​ការ​ខិតខំ​នេះ។

លោក​ញ៉ុ​ង បន្ដថា ការ​វិនិយោគ​នៅ​ក្នុង​ផ្នែក​អប់រំ​របស់​យើងខ្ញុំ​នៅ​ប្រទេស​កម្ពុជា មាន​សារៈសំខាន់​ដូចគ្នា​និង​ការ​ប្ដេជ្ញា​ចិត្ដ​នាំ​យក​បច្ចេកវិទ្យា​ល្អ​បំផុត​របស់​ពិភពលោក​ របស់​យើងខ្ញុំ​មកកាន់​ប្រទេស​នេះ​ផង​ដែរ​។ យើងខ្ញុំ​គ្មាន​មន្ទិល​សោះឡើយ​ថា និស្សិត​កម្ពុជា​ប្ដេជ្ញា​ធ្វើ​ឲ្យ​ខ្លួន​ខ្លាំងពូកែ ហើយ​យើងខ្ញុំ​ប្ដេជ្ញា​ផ្ដល់​ដល់​ពួកគាត់​នូវ​ការ​គាំទ្រ និង​ឱកាស​ដែល​ពួកគាត់​ត្រូវការ​ដើម្បី​ជោគជ័យ។

កម្មវិធី​ទទួលខុសត្រូវ​ផ្នែក​សង្គម​នៃ​សាជីវកម្ម​របស់​មិ​ត្ដ​ហ្វូ​ន (Corporate Social Responsibility Program) ចាត់​ទុក​ការអប់រំ​ជា​ចំណុច​ស្នូល ព្រោះ​ការអប់រំ​មាន​សារៈសំខាន់​ សម្រាប់​ការផ្លាស់ប្ដូរ​ចូល​ទៅ​ក្នុង ​សេដ្ឋកិច្ច​ចំណេះដឹង​របស់​កម្ពុជា។

កម្មវិធី​ទទួលខុសត្រូវ​ផ្នែក​សង្គម​នៃ​សាជីវកម្ម គឺជា​ផ្នែក DNA មួយ​របស់​ផែនការ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​មិ​ត្ដ​ហ្វូ​ន​។ ដោយសារ​បណ្ដាញ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ នាំ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ជិតស្និទ្ធ ក្រុម​ហ៊ុន​ក៏​កំពុង​ធ្វើការ​ដើម្បី​ធានា​ថា ក្រុមហ៊ុន​យើងខ្ញុំ​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ផង​ដែរ​។ ក្រៅពី​ធានា​ថា ប្រជាជន​កម្ពុជា​អាច​ប្រើ​បណ្ដាញ​ទូរគមនាគមន៍​ថ្នាក់​ពិភពលោក មិ​ត្ដ​ហ្វូ​ន​វិនិយោគ​ក្នុង​វិស័យ​អប់រំ សុខភាព និង​កីឡា​ផង​ដែរ​។ ក្នុងចំណោម​គំនិត​ផ្ដួចផ្ដើម ​ផ្នែក​អប់រំ​នានា​មាន​ដូចជា ភ្ជាប់​បណ្ដាញ​អ៊ីន​ធើ​ណេត​ដល់​សាលារៀន និង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ។

ការប្រកួត​ផ្ដាច់ព្រ័ត្រ​ធំ​ សម្រាប់​កម្មវិធី​ជើងឯក​ពិភពលោក​ អ្នកឯកទេស​ខាង Microsoft Office នៅ​ឆ្នាំនេះ​ នឹង​ធ្វើ​នៅ Disneyland ក្នុង​ក្រុង Orlando Florida នៅ​ខែសីហា​។ និស្សិត​កម្ពុជា​៣រូប ​ដែល​ឈ្នះ​ការប្រកួត​ថ្នាក់​ជាតិ​ផ្នែក Microsoft PowerPoint, Excel និង Word នឹង​ត្រូវ​ប្រកាស​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន នៅ​ថ្ងៃនេះ៕

មិ​ត្ដ​ហ្វូ​ន​មាន​មោទនភាព ​ឧបត្ថម្ភ​កម្មវិធី​ជើងឯក​របស់ Microsoft ជាថ្មី​ម្ដងទៀត​

មិ​ត្ដ​ហ្វូ​ន​មាន​មោទនភាព ​ឧបត្ថម្ភ​កម្មវិធី​ជើងឯក​របស់ Microsoft ជាថ្មី​ម្ដងទៀត​