សែង​ម៉ូតូ​កាត់ទឹក​អូរ​មេឃ​កំពុង​ភ្លៀង ​ជន់​លិច​បុរស​ម្នាក់​ លង់​ទឹក​ស្លាប់ និង​២​នាក់​បាន​រួច​ជីវិត​

សែង​ម៉ូតូ​កាត់ទឹក​អូរ​មេឃ​កំពុង​ភ្លៀង ​ជន់​លិច​បុរស​ម្នាក់​ លង់​ទឹក​ស្លាប់ និង​២​នាក់​បាន​រួច​ជីវិត​



ស្ទឹងត្រែង ៖ បុរស​៣​នាក់​ដើរ​រក​ផ្សិត​ក្នុង​ព្រៃ ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ បាន​នាំ​គ្នា​សែង​ម៉ូតូ​កាត់​ទឹកអូរ ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ត្រូវ​បាន​ទឹក​ជន់​លិច​ឆក់​យក​ជីវិត​បុរស​ម្នាក់ រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់ ចំណែកឯបុរស​២​នាក់ទៀត ​រួច​ផុតពី​សេចក្តី​ស្លាប់។

ហេតុ​ការណ៍​បណ្តាលឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ ដោយ​ទឹក​ជន់​លិច​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ ​នៅត្រង់ចំណុច​អូរ​តា​ណេ​ល ស្ថិត​ក្នុង​ភូមិ​ញ៉ា​ង​ស៊ុម ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង​ ខេត្តស្ទឹងត្រែង។

លោក​ព្រិ​ន​បាល​ឯក ​បៃ ថង​សា​ម៉ៃ​ នាយប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ទាំង​៣​នាក់ មាន ១. ​ឈ្មោះ​គន់ និ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ស្លាប់​) ២​. ឈ្មោះ​ខាំ ប៊ិន​ឡូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​(​រស់​) និង​ ៣​. ឈ្មោះ​អ៊ិន លូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​រស់​) ពួកគេ​មាន​ទីលំនៅ​ក្នុងភូមិ​ពង​គ្រៀល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង។

លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅ​យប់កើតហេតុ​ពួកគេ​ទាំង​៣​នាក់​ខាងលើ​ បាននាំគ្នា​ទៅរក​ផ្សិត​ក្នុងព្រៃ ពេលធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​វិញ មកដល់​ចំណុច​អូរ​ត្រ​ណេ​ល ក៏មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ធ្វើឲ្យ​ទឹក​ជន់​ពួកគេ​ទាំង​៣​នាក់ ក៏បាន​នាំគ្នា​សែង​ម៉ូតូ​កាត់​អូរ ទឹក​កំពុង​ជន់ ពេលមកដល់​ពាក់កណ្តាល​អូរ ដី​បាន​ស្រុត ធ្វើឲ្យ​ពួកគេ​ម្នាក់ ទឹក​គួច​យកទៅ​ជាមួយ​ម៉ូតូ​បាត់ មិនអាច​ជួយសង្គ្រោះ​បាន​ឡើយ​។​

លោក​បន្ត​ថា ​ក្រោយ​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែឧសភា​ កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​អាវុធហត្ថសឹក​រង​ស្រុក រួមជាមួយ​ក្រុមគ្រួសារ​រងគ្រោះ ចុះ​មកដល់​កន្លែងកើតហេតុ រាវរក​ទើបបាន​ប្រទះឃើញ​ជនរងគ្រោះ​ បាន​ស្លាប់​បាត់​ជីវិត​ទៅហើយ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជនរងគ្រោះ​ទៅឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

សែង​ម៉ូតូ​កាត់ទឹក​អូរ​មេឃ​កំពុង​ភ្លៀង ​ជន់​លិច​បុរស​ម្នាក់​ លង់​ទឹក​ស្លាប់ និង​២​នាក់​បាន​រួច​ជីវិត​ សែង​ម៉ូតូ​កាត់ទឹក​អូរ​មេឃ​កំពុង​ភ្លៀង ​ជន់​លិច​បុរស​ម្នាក់​ លង់​ទឹក​ស្លាប់ និង​២​នាក់​បាន​រួច​ជីវិត​ សែង​ម៉ូតូ​កាត់ទឹក​អូរ​មេឃ​កំពុង​ភ្លៀង ​ជន់​លិច​បុរស​ម្នាក់​ លង់​ទឹក​ស្លាប់ និង​២​នាក់​បាន​រួច​ជីវិត​