ចៅសង្កាត់​ព្រែកលៀប បន្ត​នាំ​យក​អំណោយ​ឧបត្ថម្ភ​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ០៥​គ្រួសារ

ចៅសង្កាត់​ព្រែកលៀប បន្ត​នាំ​យក​អំណោយ​ឧបត្ថម្ភ​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ០៥​គ្រួសារ



ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ អាជ្ញាធរ​សង្កាត់​ព្រែកលៀប និង​ភូមិ​ព្រែកលៀប ព្រមទាំង​យុវជន ស​.​ស​.​យ​.​ក សង្កាត់ ដឹកនាំ​ដោយ លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ០៥​គ្រួសារ ក្នុង​នោះ​(១​គ្រួសារ​ជា​ស្ត្រី​ទើប​ឆ្លងទន្លេ​រួច​) ក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​ដែល​បាន​យកទៅ​ចែកជូន​នាឱកាស​នោះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​នូវ អង្ករ​១៥​គីឡូក្រាម​មី​១​កេស​តូច ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹក​សុទ្ធ​២​យួរ សារុង​១ និង​ថវិកា​ចំនួន ១០០,០០០​រៀល ដែល​អំណោយ និង​ថវិកា​ទាំងនោះ​បានមកពី​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​រួមមាន លោក អ៊ុំ សា​រឹទ្ធ និង លោក ប៊ុន វុ​ទ្ធា ឧបត្ថម្ភ អង្ករ​៦០​គីឡូក្រាម​មី​៥​កេស​តូច ទឹកត្រី​៥​យួរ ទឹកស៊ីអ៊ីវ​៥​យួរ និង​ថវិកា​ចំនួន ៥០០,០០០​រៀល លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី អភិបាលរងខណ្ឌ សារុង​ចំនួន​៥ និង​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប ទឹក​សុទ្ធ​១០​យួរ។

ជាមួយគ្នា​នោះ លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៦០,០០០​រៀល ជូន​ដល់​ក្រុមការងារ​យុវជន​សង្កាត់​ផងដែរ​៕

ចៅសង្កាត់​ព្រែកលៀប បន្ត​នាំ​យក​អំណោយ​ឧបត្ថម្ភ​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ០៥​គ្រួសារ ចៅសង្កាត់​ព្រែកលៀប បន្ត​នាំ​យក​អំណោយ​ឧបត្ថម្ភ​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ០៥​គ្រួសារ