ឧត្ដមសេនីយ៍​ទោ វ៉ាន់ វិសាល ប្រគល់​រថយន្ត​មួយ​គ្រឿង​ដល់​ស្នាក់​ការ​កងរាជអាវុធហត្ថ​ ​B8.1

ឧត្ដមសេនីយ៍​ទោ វ៉ាន់ វិសាល ប្រគល់​រថយន្ត​មួយ​គ្រឿង​ដល់​ស្នាក់​ការ​កងរាជអាវុធហត្ថ​ ​B8.1

សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៦ ឯកឧត្តម ឧត្ដមសេនីយ៍​ទោ វ៉ាន់ វិសាល បាន​ប្រគល់​រថយន្ត​អន្តរាគមន៍​ដល់​ស្នាក់​ការ​ B8. 1 ដែល​ជា​កម្លាំង​កងរាជអាវុធហត្ថ​ការពារ សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ បឹង​ទន្លេសាប ស្ថិតនៅ​ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

ពិធី​ប្រគល់​រថយន្ត​ម៉ាក នីសា​ន់ មួយ​បាំង​កន្លះ ជូន​ស្នាក់​ការ​កងរាជអាវុធហត្ថ​ B8. 1 ត្រូវ​បាន​ប្រគល់​ដោយ ឯកឧត្តមឧត្ដមសេនីយ៍​ទោ វ៉ាន់ វិសាល មេ​បញ្ជ​ការ​កងរថក្រោះ និង​រថពាសដែក សម្ដេច​តេ​ជោ ហ៊ុន សែន ដោយមាន​ការចូលរួម​ទទួល ដោយ​លោក ញឹម សិលា មេបញ្ជាការង​កងរាជអាវុធ​ហត្ថ​ខេត្ត​សៀមរាប តំណាង​អង្គភាព​ប​បញ្ជាការ​ កងរាជអាវុធហត្ថ​ខេ្ត​សៀមរាប និង​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម រួម​ទាំង​មេភូមិ មេឃុំ ប្រជាពលរដ្ឋ​ចូលរួម យាង​អធិកអធម។

លោក ប៉ា ពួ មេឃុំ​កំពង់​ឃ្លាំង បាន​សម្ដែង​នូវ​ការ​ដឹងគុណ​ដ៏​ធំធេង ដែល​ឯកឧត្តម វ៉ាន់ វិសាល បាន​យកចិត្ត ទុកដាក់ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង ដែល​តែងតែ​ជួប​នូវ​គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់ ដោយសារតែ​ឃុំ​កំពង់​ឃ្លាំង គឺជា​ឃុំ​មួយ​ស្ថិត​នៅ​ជាប់​បឹង​ទន្លេសាប ៦​ខែលិច​ទឹក ៦​ខែ​គោក ប្រជាពលរដ្ឋ ៧០​ភាគរយ​ប្រកបមុខរបរ​នេសាទ​ត្រី ជាក់​ស្តែង​ក្នុង​រយៈ​ពេល​កន្លងមក​នេះ ឯកឧត្តម វ៉ាន់ វិសាល បាន​ជួយ ជីក​ស្រះ​ថ្មី និង​ស្តា​ស្រះ​ចាស់​បាន​ចំនួន ១៧​កន្លែង ជួយ​សាងសង់​ស្ពានថ្ម​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ មាន​ប្រវែង ៣៧​ម ឧបត្ថម្ភ​រថយន្ត​សង្គ្រោះ​សម្រាប់​មណ្ឌល​សុខភាព​កំពង់​ឃ្លាំង​មួយ​គ្រឿង ឧបត្ថម្ភ​រថយន្ត​អន្តរាគមន៍​ដល់​កងរាជអាវុធហត្ថ​មួយ​គ្រឿង មិនតែប៉ុណ្ណោះ​បាន​ផ្សារភ្ជាប់​នឹង​វិស័យ​មនុស្សធម៌ សាងសង់​ផ្ទះ​ចំនួន​២​គ​ខ្នង ជូន​ទុរគតជន និង​បាន​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០៩​គ្រួសារ រួមទាំង​ការងារ​មនុស្ស ធម៌​ជាច្រើន​ទៀត។

លោក ញឹម សិលា មេបញ្ជាការ​ង កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​ស្នាក់​ការ B8.1 យក រថយន្ត​ទៅ​ថែរក្សា ហើយ​មិនមែន​ប្រើប្រាស់​តែ​សម្រាប់ អន្តរាគមន៍​នោះ​ទេ គឺ​ត្រូវ​ប្រើប្រាស់​ជួយ​ដល់​ប្រជាពលរដ្ឋ សព្វបែបយ៉ាង​ទាំង​ការងារ​សង្គ្រោះ បង្ការ និង​បង្ក្រាប ហើយ​មិន​អនុញ្ញាត​ឲ្យ​មានការ ទា​លុយ​ពី​ប្រជា ពលរដ្ឋ​នោះ​ឡើយ ។

ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ វ៉ាន់ វិសាល បាន​មានប្រសាសន៍ថា ការ​ផ្សាភ្ជាប់​និង​ឧបត្ថម្ភ​គាំទ្រ​ដល់​កងកម្លាំង​នេះ​គឺជា​ការ​ចង្អុលបង្ហាញ​ពី​សំណាក់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស សម្តេច ហ៊ុន សែន ដែល​តែងតែ​គិតគូរ​និង​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​បង ប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង៕