អាជ្ញាធរ​ជាតិ​អប្សរា​ ចែក​ទឹក​ដោយ​មិន​គិតថ្លៃ ​ក្នុង​អំឡុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​

អាជ្ញាធរ​ជាតិ​អប្សរា​ ចែក​ទឹក​ដោយ​មិន​គិតថ្លៃ ​ក្នុង​អំឡុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​



សៀមរាប​៖ ​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា​ព្រះបាទ​ សម្ដេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចែក​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ ដែល​មក​ទស្សនា​កម្មវិធី​រយៈពេល​៤​ថ្ងៃ​ ដោយ​មិន​គិត​ថ្លៃ​គឺ​ចាប់ពី​ថ្ងៃទី​២៣ ​រហូតដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​។

ទីតាំង​ចែកចាយ​ទឹក​មាន​២កន្លែង ​ស្ថិតនៅ​ផ្នែក​ខាងជើង ​និង​ខាងត្បូង​នៃ​ព្រះ​លានជល់ដំរី ដែល​ជា​ទី​តាំង​ប្រារព្ធ​ពិធី​។​

​អាស្រ័យហេតុនេះ សូម​សាធារណជន ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទាំងអស់ ​ដែល​មក​ទស្សនា​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​អញ្ជើញ​ចូលរួម​ទទួល​ទឹក​ពិសា​ដោយ​មេត្រីភាព​៕