Page​ នាយក​រដ្ឋមន្ត្រី​ចាប់អារម្មណ៍​រឿង​ថែរក្សា​ និង​បន្ត​ដាំ​ដើម​ត្នោត​ ដើម្បី​រក្សា​អត្តសញ្ញាណ​ប្រទេស​ជាតិ​

​នៅ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ Page​ ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ Post​ នូវ​អត្ថបទ​មួយ​ចាប់អារម្មណ៍​ទៅ​នឹង​ការ​ថែរក្សា​ និង​បន្ត​ដាំ​ដើម​ត្នោត​ ដើម្បី​រក្សា​អត្តសញ្ញាណ​ប្រទេស​ជាតិ​ផង​ និង​បន្ត​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ ព្រមទាំង​ទាក់ទាញ​ដល់​ទេសចរ​ពី​ប្រទេស​ដទៃ​ដែល​គ្មាន​ដើម​ត្នោត​ឲ្យ​បាន​មក​ស្គាល់​កម្ពុជា​ផង​ដែរ​ ។​

Page​ ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ "​ដើម​ត្នោត​ខ្មែរ​មាន​សារៈ​ប្រយោជន៍​ជា​ច្រើន​ គឺ​ចាប់តាំងពី​ផ្លែ​ ស្លឹក​ និង​ដើម​ ។​ ទន្ទឹម​នឹង​នេះ​ ត្នោត​ក៏​ជា​អត្តសញ្ញាណ​នៃ​ដើមឈើ​របស់​កម្ពុជា​ផង​ដែរ​ ។​ ប្រទេស​មួយ​ចំនួន​គ្មាន​ដើម​ត្នោត​ដូច​កម្ពុជា​ទេ​ តែ​គេ​បាន​យក​កូន​ត្នោត​ពី​ប្រទេស​យើង​ទៅ​ដាំ​លំអ​លើក​សោភ័ណ​ភាព​នៅ​តាម​ដងផ្លូវ​ និង​តាម​ទី​រមណីយដ្ឋាន​ផ្សេងៗ​ ។​ ច្បាស់​ណាស់​ ដើម​ត្នោត​គឺជា​បេះដូង​ និង​មោទកភាព​របស់​កម្ពុជា​គ្រប់ៗ​រូប​ ។​…"​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ដើម​ត្នោត​ត្រូវ​បាន​ចាត់ទុកជា​រុក្ខជាតិ​និមិត្តរូប​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៥/១៤៩​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​ ៕​

Page​ នាយក​រដ្ឋមន្ត្រី​ចាប់អារម្មណ៍​រឿង​ថែរក្សា​ និង​បន្ត​ដាំ​ដើម​ត្នោត​ ដើម្បី​រក្សា​អត្តសញ្ញាណ​ប្រទេស​ជាតិ​

Related