ឡានទឹក​១១៣​គ្រឿង​ទើប​មក​ដល់​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ទិញ​ពី​ចិន​ក្នុង​តម្លៃ​ជិត​១០​លាន​ដុល្លារ​ ថ្លៃជាងទីផ្សារសេរីជាក់ស្តែង

​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១៣​គ្រឿង​ ដែល​ទើប​នាំ​មក​ដល់​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៦​ និង​បញ្ជូន​មក​ចត​រក្សា​ទុក​នូវ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ នា​រាត្រី​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ សម្រាប់​ចែកចាយ​ទៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា​នោះ​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ KNN​ Cambodia​ Co.,​ Ltd.​ ដែល​គេ​ស្គាល់​ថា​ ជា​ក្រុមហ៊ុន​វិនិយោគ​សួន​កម្សាន្ត​ Dreamland​ នៅ​រាជធានី​ភ្នំពេញ​ ដែល​ទើប​ប្រកាស​បិទទ្វារ​អាជីវកម្ម​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​១១៣​គ្រឿង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នេះ​ ជា​រថយន្ត​ប្រភេទ​ ISUZU​ FTR​ ចំណុះ​៦.០០០​លី​ត្រ​(​ក្នុង​នោះ​ទឹក​៤.០០០​លី​ត្រ​ និង​សាប៊ូ​២.០០០​លី​ត្រ​)​ និង​មាន​តម្លៃ​សរុប​ចំនួន​ជាង​៣៩​ប៊ី​លាន​(៣៩.០០០.០០០.០០០)​រៀល​ ឬ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អា​មេ​រិ​ក​(​ពោល​គឺ​ក្នុង​រថយន្ត​១​គ្រឿង​មាន​តម្លៃ​ប្រមាណ​ជិត​៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​បារម្ភ​ចំពោះ​គុណភាព​ប្រើប្រាស់​របស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ផលិត​នៅ​ប្រទេស​ចិន​នេះ​ ខណៈ​រាជរដ្ឋាភិបាល​បញ្ជា​ទិញ​ក្នុង​១​គ្រឿង​មាន​តម្លៃ​រហូត​ដល់​ជិត​៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​តម្លៃ​ខ្ពស់​គួរសម​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទីផ្សារសេរី​ប្រមាណ​ក្រោម​៧៥.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ប៉ុណ្ណោះ​ (​តម្លៃ​ FOB)​ ៕​

Related