ឧត្តមសេនីយ៍​យួន​២​នាក់​ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយយស​នា​ដើមឆ្នាំ​២០១៦​នេះ​ តាម​សំណើ​នាយក​រដ្ឋមន្ត្រី​

​ទំនងជា​មានគុណ​សម្បត្តិ​ធំធេង​ចំពោះ​ជាតិ​ មាតុភូមិ​កម្ពុជា​(?)​ ទើប​ឧត្តមសេនីយ៍​យួន​២​នាក់​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៦/២១៥​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​ឧត្តមសេនីយ៍​យួន​ទាំង​២​នាក់​ដែល​ទទួល​បានការ​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ ពី​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​នេះ​ គឺ​ឧត្តមសេនីយ៍​ ឡេ​ អា​ញ់​ថឺ​ (​ Lê​ Anh​ Thơ​ )​ និង​ឧត្តមសេនីយ៍ត្រី​បណ្ឌិត​ ហ៊​ង​ វ៉ា​ន់​មិ​ញ​ (Hoàng​ Văn​ Minh​ )​ ៕

ឧត្តមសេនីយ៍​យួន​២​នាក់​ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយយស​នា​ដើមឆ្នាំ​២០១៦​នេះ​ តាម​សំណើ​នាយក​រដ្ឋមន្ត្រី​

Related