មេបញ្ជាការរងយោធាខេត្តកំពត លោក កែវ សុភា បើករថយន្ត​ទៅបុកគល់​​ខ្វិត បណ្តាលឲ្យ​ស្លាប់ នៅស្រុក​កណ្តាលស្ទឹង (មានវីដេអូ)

(កណ្តាល)៖ លោក កែវ សុភា មេបញ្ជាការរងយោធាខេត្តកំពត និងត្រូវជាបង​បង្កើតរបស់លោក កែវ សុផល មេបញ្ជាការអាវុធហត្ថខេត្តកំពត បានស្លាប់នាយប់មិញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីលោក បានបើកថយន្តទៅបុកគល់ដើមខ្វិត សង្ស័យស្ថិតក្នុងសភាពងងុយដេកខ្លាំង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣៖៣៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុច ភូមិអូអណ្ដូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ ម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2A-2489 បើកបរដោយឈ្មោះ កែវ សុភា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត បានបើកបរក្នុងទិសដៅពី ក្រុងតាខ្មៅទៅខេត្តកំពត (ពីកើតមកត្បូង) ហើយក៏ជ្រុល​ចង្កូតទៅ​បុកគល់ខ្វិត​នៅក្បែ​រ​ផ្លូវតែម្ដង។

ករណីនេះបណ្ដាលឲ្យ អ្នកបើកបរស្លាប់​នៅកន្លែងកើតហេតុ ដោយជនរង​គ្រោះ​បើកបរ​តែម្នាក់ឯង។ ចំណែករថយន្តត្រូវ​បានកម្លាំង ជំនាញយកមករក្សាទុក​នៅអធិការដ្ឋាន​រង់ចាំសាច់​ញាតិមកទទួល៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកឡើងវិញថា  ឯ​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ខណៈ​អ្នកបើកបរ​ប្រហែល​ជា​ងោក​មួយភាំង​រេ​ចង្កូតរថយន្ត​បុក​ចូល​ផ្ទះ​លក់​បាយ កាហ្វេ និង​លក់​សាំង​ដប បណ្ដាល​ឲ្យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែឧសភា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ម្នាក់​ដែល​រង​របួស​ធ្ងន់ធ្ងរ​ជា​អ្នក​បើករថយន្ត​របស់​ក្រុមហ៊ុន​ហ្វេ​ង​នី​ ទឹក​ផ្លែ​ឈើ​ស្រស់ និង​ម្នាក់​ទៀត​ជា​បុគ្គលិក ចំណែក​២​នាក់​ទៀត​ប្រហែលជា​មិន​មាន​រង​របួស​ទេ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​គេ​បានឃើញ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0464 ជា​រថយន្ត​ឃ្លុប​បិទ​ជិត​របស់​ក្រុមហ៊ុន​ ហ្វេ​ង​នី ទឹក​ផ្លែ​ឈើ​ស្រស់ ជិះ​គ្នា​៤​នាក់ ដឹក​ទឹក​ផ្លែ​ឈើ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ដោយ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​៣​នាក់​ដេក​លក់​អស់ហើយ​នៅ​សល់​តែ​អ្នកបើកបរ​ម្នាក់ ខណៈ​មក​ដល់​ចំណុច​ខាងលើ​ប្រហែល​ងងុយដេក ឬ​ងោក​មួយភាំង ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ស្ករ មួយ​គ្រឿង​ចត​នៅ​មុខ​ផ្ទះ​លក់​បាយ​កាហ្វេ និង​លក់​សាំង​ដប បណ្តាល​ឲ្យ​បែក​កញ្ចក់​មុខ និង​ក្រោយ​ខ្ទេច ចំណែក​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ចូល​ក្នុង​សំ​យ៉ាប​ផ្ទះ​លក់​បាយ​កាហ្វេ​ដែល​សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី​បណ្តាល​ឲ្យ​បាក់​ដំបូល​ធ្លាក់​សង្កត់​លើ​រថយន្ត និង​របស់របរ​ក្នុងផ្ទះ​ខ្ចាត់ខ្ចាយ ធ្វើ​ឲ្យ​កំពប់​សាំង​ដប​ទុក​សម្រាប់​លក់ បណ្តាល​ឲ្យ​ឆាបឆេះ​រថយន្ត​ផ្នែក​ខាង​មុខ ធ្វើ​ឲ្យ​ឆេះ​អ្នកបើកបរ និង​អ្នក​អង្គុយ​ជិត រង​របួសធ្ងន់ ចំណែក​២​នាក់​ដែល​អង្គុយ​នៅ​ខាងក្រោយ​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​អ្នកបើកបរ​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រីឯ​ម្នាក់​ទៀត​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មេបញ្ជាការរងយោធាខេត្តកំពត លោក កែវ សុភា បើករថយន្ត​ទៅបុកគល់​​ខ្វិត បណ្តាលឲ្យ​ស្លាប់ នៅស្រុក​កណ្តាលស្ទឹង (មានវីដេអូ)

មេបញ្ជាការរងយោធាខេត្តកំពត លោក កែវ សុភា បើករថយន្ត​ទៅបុកគល់​​ខ្វិត បណ្តាលឲ្យ​ស្លាប់ នៅស្រុក​កណ្តាលស្ទឹង (មានវីដេអូ)

មេបញ្ជាការរងយោធាខេត្តកំពត លោក កែវ សុភា បើករថយន្ត​ទៅបុកគល់​​ខ្វិត បណ្តាលឲ្យ​ស្លាប់ នៅស្រុក​កណ្តាលស្ទឹង (មានវីដេអូ)

មេបញ្ជាការរងយោធាខេត្តកំពត លោក កែវ សុភា បើករថយន្ត​ទៅបុកគល់​​ខ្វិត បណ្តាលឲ្យ​ស្លាប់ នៅស្រុក​កណ្តាលស្ទឹង (មានវីដេអូ)