ក្រុមដើរប្រមាញ់សត្វព្រៃពេលរាត្រី ប្រដាប់ដោយកាំបិត និងពូថៅដេញកាប់​កម្លាំង​សមត្ថកិច្ច ពេលចុះ​ទៅបង្ក្រាប​ពួកគេ

(កំពង់ស្ពឺ)៖ កងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មួយក្រុមត្រូវបានក្រុមប្រមាញ់សត្វព្រៃពេលរាត្រី ប្រដាប់ដោយកាំបិត និងពូថៅ នាំគ្នាដេញកាប់ប្រហារ ខណ:ដែលកម្លាំងសមត្ថកិច្ចទាំងនោះ បាន និងកំពុងចុះទៅទប់ស្កាត់សកម្មភាពរបស់ពួកគេ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំនុចខាងជើងអូរចាបី ចំងាយប្រហែល៥០០ម៉ែត្រក្នុងក្រុមហ៊ុន យេឡូហ្វែល ភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក វរសេនីយ៌ត្រី សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺថា កំលាំងអាវុធហត្ថស្រុកម្នាក់ នគរបាលស្រុកម្នាក់ នគរបាលប៉ុស្តិ៍តាសាលម្នាក់ បានសហការគ្នាចុះ ប្រតិបត្តិការទប់ស្កាត់សកម្មភាពដើរប្រមាញ់សត្វព្រៃពេលរាត្រី ស្រាប់តែជួបគេ រហូតដេញកាប់ប្រហារមកលើកងកម្លាំងទៀតផង។

លោកបានបន្តទៀតថា ដោយប្រើសិទ្ធិការពារខ្លួន ទើបក្រុមសមត្ថកិច្ចអាចទប់ទល់ជាមួយក្រុមព្រានព្រៃទាំងនោះបាន ហើយអាចដកហូតឧបករណ៍សំរាប់ឆក់មួយចំនួនផងដែរ។

មេបញ្ជាការបានបន្តថា តែទោះជាយ៉ាងណាកំលាំងបានការពារសម្ភារៈមិនឲ្យពួកគេបណ្តោះបានឡើយ ហើយកំលាំងការពារខ្លួនមិនឲ្យពួកគេចូលមកជិតបានទេ ទើបពួកគេបង្ខំរត់គេចចោលសម្ភារៈនៅក្នុងព្រៃ ។

មេបញ្ជាការបញ្ជាក់ថា សម្ភារៈទាក់សត្វព្រៃដែលដកហូតបាន រួមមាន គោយន្ដ ០១គ្រឿង អាគុយ ០២គ្រឿង អាំងវិុចទ័រ ០១គ្រឿង ខ្សែលួសប្រវែង៨០០ ម៉ែត្រ និងសំភារៈមួយចំនួនទៀត រីឯជនសង្ស័យបានរត់ចូលព្រៃបាត់អស់។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវវែកមុខរកអ្នកប្រព្រឹត្តយកមកកាត់ទោសតាមច្បាប់ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៦  ពេលចុះរៀបចំសណ្តាប់ធ្នាប់តាម ចិញ្ចើមផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ទាន់ និងបាននាំមកអប់រំ ត្រង់ចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនបង្កខាងលើមានឈ្មោះ ផេន ម៉េង អាយុ៤៣ឆ្នាំ មុខរបរលក់ធុរេន ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា «មុនពេលកើតហេតុ កម្លាំងសន្តិសុខចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ឱ្យក្រុមអ្នកលក់ដូរថយទៅក្រោយ ដើម្បីសម្រួលចរាចរណ៍កុំឱ្យកកស្ទះ ស្រាប់តែបុរសលក់ធុរេនម្នាក់នេះ បានទាញកូនកាំបិតបម្រុង នឹងចាក់លើសន្តិសុខ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួនទាន់ ដោយបានបង្កការភ្ញាក់ផ្អើលពេញផ្សារ»។

ក្រោយពីបានឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាននាំជនបង្កយកទៅអប់រំ នៅប៉ុស្តិ៍សង្កាត់ចោមចៅ ហើយក៏បានដោះលែងវិញ ព្រោះជនបង្ក មិនបានធ្វើឱ្យមានរបួសស្នាមអ្វីទេ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត