សង្ស័យ​គុំ​បង្គោល​ភ្លើង

រាជធានី​ភ្នំពេញ ៖ រថយន្ត LX300 មួយ​គ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​បាន​រេ​ចង្កូត​ទៅ​បុក​រះ​ដើម​ដូង បង្គោល​ភ្លើង និង​ស្លាក​យីហោ​ហាង​បាក់​រាប​ដល់​ដី​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ នៅ​ត្រង់​ចំណុច​មុខ​រេ​ដ​វ៉ា​ញ់​ហៅ​ស៍ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បើក​រេ​ពេញ​ផ្លូវ តាម​ផ្លូវ​លេខ​៣១៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ​ដើម​ដូង​បាក់​ដាច់ និង​បង្គោល​ស្លាក​យីហោ​ឈ្មោះ រេ​ដ​វ៉ា​ញ់​ហៅ​ស៍ បាក់​រាប​ដល់​ដី រួច​គូទ​ខាងឆ្វេង​រថយន្ត​បោក​ទៅ​នឹង​បង្គោល​ភ្លើង បណ្តាល​ឱ្យ​រថយន្ត​បង្ក​បើក​ទៅ​មុខ​លែង​រួច ចំណែកឯ​អ្នកបើកបរ​ក្រោយ​ពេល​កើតហេតុ​រត់ឡើង​ជិះ​ម៉ូតូឌុប​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ម្នាក់ស្លាប់​ និង២ទៀតរងរបួសធ្ងន់​ នៅម៉ោង​ ៥៖៣៥នាទី​ ល្ងាចថៃ្ងទី២៥​ ខែមីនា​ ឆ្នាំ២០១៦​ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៩០.៩១​ ត្រង់បង្គោលភ្លើង​ កែងខាងកើត​ ការិយាល័យសភា​ ខេត្តកំពង់ឆ្នាំង ទល់មុខក្លោងទ្វារ​ មុខសាលាខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បណ្តាលអោយយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង​កើតហេតុ​ និង២នាក់ទៀតរងរបួស៕

ដោយឡែក ករណីយមួយវិញទៀត កាលពីថ្ងៃទី ៣០​ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ យុវសិស្សមួយ រូបបានជិះម៉ូតូ ផ្លោងចុះ ទៅក្រោម ស្ពានជ្រោយចង្វារ ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវសិស្សជាជនរងគ្រោះ ដែលមិនដឹងអត្តសញ្ញាណ តែជាសិស្សរៀននៅសាលាឯកជន មួយរូប បានជិះម៉ូតូ ទៅ ហើយបានហោះផ្លោង មកខាងក្រោមស្ពាន ដែលសំណាងល្អមិនបាន ធ្លាក់ចុះទៅក្នុង ទឹកទន្លេ។ យ៉ាងណាមិញ យុវសិស្សរូបនេះ មិនបានបាត់បង់ជីវិតនោះទេ តែរងរបួសធ្ងន់ បែកមុខមាត់ និងទំនងជាបាក់ជើង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សង្ស័យ​គុំ​បង្គោល​ភ្លើង

សង្ស័យ​គុំ​បង្គោល​ភ្លើង

សង្ស័យ​គុំ​បង្គោល​ភ្លើង

សង្ស័យ​គុំ​បង្គោល​ភ្លើង