ប្រហែស​ពេក ខ្ទេច​អស់រលីង

ខេត្ត​ប៉ៃលិន ៖ រថយន្ត​យី​ឌុ​ប​១​គ្រឿង​ដឹក​ដំឡូង​មី​ពេញ​ទម្ងន់​ជាង​១០​តោន បាន​រអិល​ធ្លាក់​ចូល​ប្រឡាយ​អត់​ទឹក​ផ្នែក​ខាងស្តាំ​ចាក់​ដំឡូង​មី​ចោលខ្ទេច​​អស់រលីង ដោយសារ​តែ​ម្ចាស់​ជនជាតិ​ថៃ​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​ទាំង​មិន​បាន​ពន្លត់​ម៉ាស៊ីន ហើយ​ក៏​មិន​បាន​ដាក់​ហ្វ្រាំង​ដៃ ឬ​យក​អ្វី​កល់​កង់​រថយន្ត ។ លុះ​ម្ចាស់​ឃើញ​ដូច្នេះ​ក៏​ស្ទុះ​រត់​ចូល​ទៅ​ពន្លត់​ម៉ាស៊ីន​បណ្តាល​ឱ្យ​មុត​នឹង​អំបែង​កញ្ចក់​រថយន្ត​រង​របួសស្រាល ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ផ្លូវ​ក្រាល​កៅស៊ូ​ក្រ​វ៉ា​ត់​ក្រុង​មួយ​កន្លែង ចំណុច​ភ្នំ​ដោះ​ក្រមុំ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ គឹ​ម យ៉ាវ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជន​ជាត​ថៃ រង​របួស​ជើង​ស្តាំ ដោយ​ត្រូវ​បំ​បែង​កញ្ចក់​រថយន្ត​មុត បើកបរ​រថយន្ត​នោះ​ប្រភេទ​យី​ឌុ​ប កង់​១០ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ចម្រុះ លឿង ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ថៃ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីយស្រដៀងគ្នានេះដែរ បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទីថ្ងៃត្រង់​​ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២១៦នេះ នៅចំណុចផ្លូវស្កា ស្ថិតនៅភូមិព្រែកចារ ឃំុសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

បើតាមលោកវរៈសេនីយ៍ទោជា ថុលអធិការនគរបាលស្រុកល្វាឯម បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ថា ថុល ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបររសុីបើករថយន្តដឹកដី.ដឹកខ្សាច់ លក់តាមផ្ទះមានស្រុកកំណើត នៅខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិបឹងផ្សោត ឃំុពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តកែច្នៃដឹកខ្សាច់ពីមាត់ទន្លេ​ យកទៅលក់អោយអ្នកស្រុក នៅតាមផ្ទះ។ លុះមកដល់ត្រង់ចំណុចកើតហេតុបានបើករថយន្តឡើងផ្លូវធំ (អកស្រើ) តែឡើងមិនរួចក៍បានរអិលថយក្រោយវិញ ស្រាប់តែជនរងគ្រោះជាន់ហ្គែរបន្ថែម ធ្វើអោយរថយន្តក្រឡាប់បោកជនរងគ្រោះ ទៅចិញ្ចើមផ្លូវហើយរថយន្តក៏សង្កត់ពីលើ បណ្តាលស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចចុះ ទៅកន្លែងកើតហេតុធ្វើការពិនិត្យសព ហើយក៍បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះវាជាករណីដែលបង្កឡើង ដោយជនរងគ្រោះខ្លួនឯងតែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រហែស​ពេក ខ្ទេច​អស់រលីង

ប្រហែស​ពេក ខ្ទេច​អស់រលីង

ប្រហែស​ពេក ខ្ទេច​អស់រលីង

ប្រហែស​ពេក ខ្ទេច​អស់រលីង