បុរសកំសត់ម្នាក់​ឈរឱប​កូន៣នាក់ ស្រែកយំ ក្រោយប្រពន្ធ​រត់ចេញ​ពីផ្ទះ, អំពាវនាវ​រកសប្បុរស​ជន​ឲ្យជួយ (Video Inside)

(ភ្នំពេញ)៖ ដោយសារតែជីវភាពប្រចាំថ្ងៃធ្លាក់ដុនដាបទៅៗ បណ្ដាលឲ្យស្ត្រីជាប្រពន្ធសម្រេចចិត្តនាំយកកូនស្រីម្នាក់ចុះចេញពីផ្ទះបាត់ ដោយបន្សល់ទុកបុរសជាប្ដី ដែលមានជំងឺប្រចាំកាយស្គមស្គាំង ហើយត្រូវទទួលរ៉ាប់រងទទួលចិញ្ចឹមកូនប្រុសតូចៗចំនួន៣នាក់ទៀតផង។

ក្រោយប្រពន្ធរត់ចេញពីផ្ទះបុរសកំសត់រូបនេះ បានយកកូនតូចពៅអាយុទើបតែ៤ខែ ទៅឲ្យអ្នកជិតខាងជួយមើលថែរក្សាជំនួស តែគេមិនទទួលយកពីព្រោះខ្លាចស្រ្តីជាប្រពន្ធមករករឿង ស្រាប់តែឈរឱបកូនទាំង៣នាក់ស្រែកយំគួរឲ្យអាសូរយ៉ាងពន់ពេក។ 

រឿងរ៉ាវដ៏កំសត់នេះបានកើតឡើងនៅក្នុងខ្ទមបន្ទប់ជួលតាមជួរប្រឡាយតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសហគមន៍ ភូមិសែន សុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសជាប្ដីដ៏កំសត់រូបនេះបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ភ្នាក់ងារ Fresh News ថា ប្រពន្ធរបស់គាត់ឈ្មោះ គុយ នីម មានវ័យ៣០ឆ្នាំ និងមិនមានការងារធ្វើនោះទេដោយអត់ទ្រាំរស់នៅនិងជីវភាពតោកយ៉ាកនេះមិនបានក៏សម្រេចចិត្តនាំយកកូនស្រីទី២ ចុះចេញពីផ្ទះកាលពីព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦បាត់ទៅហើយ ព្រោះហេតុថា ១ខែៗ រកលុយតែ៦ម៉ឺនរៀលមកបង់ថ្លៃបន្ទប់ជួលស្ទើរតែមិនបាន។

សំខាន់ជាងនេះទៅទៀតនោះ គឺមានកូនតូចៗច្រើននិង ការរស់នៅប្រចាំថ្ងៃមិនចុះសម្រុងជាមួយគ្នាទើបប្រពន្ធរបស់គាត់សម្រេចចិត្តចុះចេញពីផ្ទះទាំងបែបនេះ។

គាត់មានឈ្មោះស៉ិន ណារិទ្ធ មានវ័យ៣៧ឆ្នាំ មានមុខរបរ ជួសជុលកង្ហារកំប៉េកកំប៉ុកនៅផ្ទះដែលញ្ញាតិជិតខាងយកមកឲ្យធ្វើគ្រាន់បានដូរបាយហូប និងចិញ្ចឹមបីបាច់ថែរក្សាកូនក្នុងបន្ទុកទាំងអស់ចំនួន៥នាក់ ក្នុងនោះមានប្រុស៣នាក់ និងស្រី២នាក់ តែដោយសារជីវភាពក្នុងគ្រួសារកាន់តែយ៉ាប់ៗទៅទាំងពីរនាក់ប្ដីប្រពន្ធក៏សម្រេចចិត្តយកកូនស្រីច្បងជាកូនទី១ទៅផ្ញើនៅម្ដាយមីង ដើម្បីឲ្យជួយចិញ្ចឹមចំណែកកូនស្រីទី២ ត្រូវបានប្រពន្ធរបស់គាត់នាំយកទៅជាមួយរីឯកូនប្រុសតូចៗ៣នាក់ទៀត រស់នៅជាមួយគាត់ក្នុងនោះមានម្នាក់ជាកូនប្រុសពៅអាយុទើបតែ៤ខែប៉ុណ្ណោះ។

បុរសជាប្ដីបានបន្តថា បន្ទាប់ពីប្រពន្ធរបស់គាត់បានចុះចេញ ពីផ្ទះបាត់ទៅ ដោយគ្មានលទ្ធភាពបីបាច់ចិញ្ចឹមកូនក៏សម្រេច ចិត្តបីកូនប្រុសពៅអាយុទើបតែ៤ខែ ទៅប្រគល់ឲ្យអ្នកភូមិ ជួយចិញ្ចឹមប៉ុន្តែអ្នកភូមិមិនហ៊ានទទួលនោះទេ ព្រោះខ្លាច ស្ត្រីជាម្ដាយត្រឡប់មកវិញបែជាកើតរឿងរ៉ាវ ទើបបុរសដ៏ កម្សត់នេះបានសម្រេចយកកូនអាយុ៤ខែនោះទៅជួបមេភូមិតែម្ដង។

ជាមួយគ្នានោះនលោកស្រី សួង សារឿន ដែលមានតួរនាទីជា នារីសង្កាត់ឃ្មួញក៏បានប្រគល់ថវិកាចំនួន៥ម៉ឺនរៀលជូនគ្រួសារងគ្រោះ សម្រាប់ទិញទឹកដោះគោបំបៅកូនតាមរយៈ លោកស្រី ចាន់រី មេភូមិសែនសុខទី៥ផងដែរ ទម្រាំមានសប្បុរស ជនឬអង្គការនានាមកជួយ ។

ជាចុងក្រោយ បុរសជាឪពុកដែលមានជំងឺរាងកាយស្គមស្គាំងមិនអាចធ្វើការងារកើត និងកូនប្រុសតូចៗទាំង៤នាក់ឪពុកកូន សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធសប្បុរសជននាៗ ក្នុងនិងក្រៅប្រទេសព្រមទាំងអង្គការមេត្តាជួយសង្គ្រោះដល់គ្រួសារដ៏កម្សត់នេះផង ព្រោះថវិកាចំនួន៥ម៉ឺនរៀលដែលនារីសង្កាត់ឃ្មួញជួយមកនោះអាចទិញទឹកដោះគោឲ្យកូនបៅបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសកំសត់ម្នាក់​ឈរឱប​កូន៣នាក់ ស្រែកយំ ក្រោយប្រពន្ធ​រត់ចេញ​ពីផ្ទះ, អំពាវនាវ​រកសប្បុរស​ជន​ឲ្យជួយ (Video Inside)

បុរសកំសត់ម្នាក់​ឈរឱប​កូន៣នាក់ ស្រែកយំ ក្រោយប្រពន្ធ​រត់ចេញ​ពីផ្ទះ, អំពាវនាវ​រកសប្បុរស​ជន​ឲ្យជួយ (Video Inside)

បុរសកំសត់ម្នាក់​ឈរឱប​កូន៣នាក់ ស្រែកយំ ក្រោយប្រពន្ធ​រត់ចេញ​ពីផ្ទះ, អំពាវនាវ​រកសប្បុរស​ជន​ឲ្យជួយ (Video Inside)

បុរសកំសត់ម្នាក់​ឈរឱប​កូន៣នាក់ ស្រែកយំ ក្រោយប្រពន្ធ​រត់ចេញ​ពីផ្ទះ, អំពាវនាវ​រកសប្បុរស​ជន​ឲ្យជួយ (Video Inside)