ផ្អើល​ពេញ​រោងការ ! កំពុង​រៀប​ការ​ឪពុក​កូនក្រមុំ​ស្លាប់

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្អើល​ពេញ​ពិធី​មង្គលការ​មួយ​ខណៈ​ពេល​ ដែល​ភ្ញៀវ​កំពុង​ពិសារ​ភោជនីយ​ហារ​ យ៉ាង​សប្បាយ​ក្អាកក្អាយ ស្រាប់តែ​ឪពុក​កូនក្រមុំ​ បាន​ស្លាប់​បាត់បង់​ជិ​វិត ។ ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ឪពុក​កូនក្រមុំ​ដែល​បាន​ ស្លាប់​នោះ​ឈ្មោះ ជួប មុត អាយុ​៦៣​ឆ្នាំ ជា​មេ​ភូមិ​ត្រពាំង​គា ។ ប្រភព​ឲ្យ​ដឹង​ទៀត​ថា ឪពុក​កូនក្រមុំ​រូប​នោះ​គាត់​មាន​ជំងឺ​ ជា​យូរណាស់​មក​ហើយ ហើយ​នៅ​មុន​ពេល​រៀប​ការកូន​គាត់​ក៏​បាន​ធូរ​ខ្លះ​ដែរ រហូត​ដល់​ថ្ងៃ​ការ​រូប​គាត់​ ក៏​មិន​បាន​ចេញ​មក​ទទួលភ្ញៀវ​ដូច​អ្នក​ដទៃ​ឡើយ ដោយ​ដេក​នៅ​ក្នុងផ្ទះ ។ លុះដល់​ម៉ោង​កើតហេតុ ស្រប​ពេល​ដែល​ភ្ញៀវ​កំពុង​សប្បាយ​រីករាយ​យ៉ាងច្រើន​កុះករ​នោះ រូប​គាត់​ក៏​មាន​អាកា​រៈ​មិនសូវ​ ស្រួល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ និង​ភ្ញៀវ​ទាំងអស់ ហើយ​មិនយូរ​ប៉ុន្មាន​ក៏​ បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ទៅ ។

ប្រភព​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ភ្ញៀវ​មួយ​ចំនួន​ក៏​បន្ត​ហូប​ចុក​តាម​ ធម្មតា​រហូត​ដល់​ចប់​ពិធី ឯ​មួយ​ចំនួន​ទៀត​ក៏​មាន ការ​រន្ធត់​ចិត្ត​ពេក​ក្រៃ​ផង​ដែរ ខណៈ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​រក្សា​ទុក​ បណ្ដោះអាសន្ន​នៅផ្ទះ​កូន​មួយទៀត​ដែល​ក្រោយ​ផ្ទះ​ដែល​កំពុង​មាន​ពិធី ។ លុះ​ព្រឹក​ឡើង​សព​ត្រូវ​បាន​យក​មក​ផ្ទះ​វិញ ដោយ​រុះ​រោងការ​ចេញ​សង់រោង​បុណ្យសព​ជំនួស​វិ ញ​តាម​ប្រពៃណី និង​ពោរពេញ​ដោយ​ក្តី​ក្រៀមក្រំ​បំផុត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងទៅនឹងរឿងរៀបអាពាហ៍ពិពាហ៍នេះ យើងអាចនឹកឃើញ  ដែលហេតុការណ៍ កម្រកើតមាននេះ បានកើតមានឡើង នៅក្នុង ភូមិ រ៉ាស៊ូលឡាប៊ិក នៅទីក្រុង Kanpur ដែលប៉ូលិសក្នុង តំបន់នេះ បានឲ្យដឹងថា កូនក្រមុំ មិនបាន បញ្ចេញឈ្មោះម្នាក់ បាន សង្ស័យពី កំរិតវប្បធម៌ របស់ កូនកម្លោះ។ បន្ទាប់មក នាងជាកូន ក្រមុំរូបនេះ ក៏បានឲ្យ ក្មួយរបស់នាង សួរកូនកម្លោះ សំនួរគណិតវិទ្យា មួយ សំនួរឲ្យ កូនកម្លោះឆ្លើយ ។ សំនួរដែលពួក គេសួរនោះ គឺ តើ ១៥ បូក ៦ ស្មើនឹងប៉ុន្មាន ? ហើយពេលនោះ កូនកម្លោះ ក៏បានឆ្លើយថា ស្មើនឹង ១៧ ។

ប្រភពដដែលលើកឡើងថា គ្រាន់តែ លឺចម្លើយរបស់ កូនកម្លោះភ្លាម កូនក្រមុំ និងក្មួយរបស់នាង ស្លុតអារម្មណ៍ ជាខ្លាំង ។ ក្រោយមក កូនក្រមុំក៏បាន សម្រេចចិត្ត ឈប់រៀបការ និង ដើរចេញ ពីរោងការតែម្តង ទោះបីជា គ្រួសារខាង កូនកម្លោះ ព្យាយាមបញ្ចុះបញ្ចូល យ៉ាងណា ក៏កូនក្រមុំនេះ មិន រៀបការដែរ ហើយ នាង បាននិយាយថា នាង មិនរៀបការជាមួយ មនុស្សគ្មាន ចំណេះវិជ្ជា និង មិនបានទទួលការអប់រំ នោះទេ ។

យ៉ាងណាមិញ លោក Mohar Singh ជាឪពុកខាង កូនក្រមុំ បាននិយាយថា គ្រួសារខាងកូនកម្លោះ បានលាក់បាំង ទាំងស្រុងអំពី កំរិតវប្បធម៌ របស់កូនកម្លោះ ហើយ គាត់បន្តថា សំនួរធម្មតា មួយនេះ សូម្បីសិស្សថ្នាក់ទី១ ក៏អាចឆ្លើយ បានដែរ ។ ក្រោយមក គ្រួសារ កូនក្រមុំ បានផ្តល់ដំណឹង នេះទៅដល់ ប៉ូលិស ។ ប៉ូលិស ក៏បានដោះស្រាយបញ្ហានេះ ហើយគ្រួសារ ទាំងសងខាងក៏ យល់ព្រម គ្នាបញ្ចប់ អាពាហ៍ពិពាហ៍ នេះដោយសន្តិភាព ហើយនិង ដោះដូរ គ្រឿងបណ្ណការ និង គ្រឿងអលង្ការ ដែលបាន ផ្តល់ឲ្យគ្នា មុនរៀបការ ត្រលប់មក វិញ រៀងៗខ្លួន ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើល​ពេញ​រោងការ ! កំពុង​រៀប​ការ​ឪពុក​កូនក្រមុំ​ស្លាប់

ផ្អើល​ពេញ​រោងការ ! កំពុង​រៀប​ការ​ឪពុក​កូនក្រមុំ​ស្លាប់

ផ្អើល​ពេញ​រោងការ ! កំពុង​រៀប​ការ​ឪពុក​កូនក្រមុំ​ស្លាប់