ចោល​​​សព​​ទារិកា​​​គ្មានក្តី​​មេត្តា​​​ចឹង​

ខេត្ត​កំពង់ឆ្នាំង ៖ សព​​ទារិការ​ម្នាក់ត្រូវ​​គេ​ប្រទះ​ឃើញ ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀលថ្ងៃ​ទី​២២ ​ឧសភា ​​២០១៦ ស្ថិត​នៅ​ក្រោម​ទំនប់២០ឧសភា ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខណៈ​​​ក្រុម​អ្នក​ឃ្វាលក្របី​បាន​​ប្រទះ​ឃើញ ។

​​សាក​សព​ទារិកា​​ដែល​​ប្រទះ​ឃើញ​នោះ មាន​អាយុប្រហែល​៤-៥​ថ្ងៃ​​ប៉ុណ្ណោះ ត្រូវ​​គេ​រុំ​នឹង​​សំ​បត់ ពណ៌​បៃតង រូ​ច​ច្រកចូល​ក្នុង​ថង់​ខ្មៅ និង​ច្រកចូល​​ក្នុង​កា​រ៉ុ​ងពណ៌​.សមួយ​ជាន់​ទៀត ហើយ​​​យក​ទៅ​ញាត់​ចូល​ក្រោមបំណាស់​ដីនៅ​ក្បែ​រទំនប់​ទឹក​២០​ ឧសភា​ ។

ប្រភព​ឱ្យដឹង​ថា​ ក្រោយ​កា​រ​ពិនិត្យ​ធ្វើ​កោសល្យវិច័យរួច សាកសព​​នេះ​អាច​ស្លាប់​ប្រមាណ​ជាង​១០​ម៉ោង មុន​ពេល​ប្រទះ​ឃើញ តែ​​​មិន​ដឹង​ថា ​ស្លាប់​ដោយ​យ​សារ​អ្វីនោះទេ ។ តែ​បើ​​តាម​​ការ​ពិនិត្យ​សព គឺ​​​កើត​នៅ​មណ្ឌល​សុខភាព ឬ​នៅ​មន្ទីរពេទ្យ​ណា​មួយ ព្រោះ​តាម​ការ​ពិនិត្យមានការ​រុំ​បង់​កុំ​ប្រេស​ត្រឹមត្រូវ​ពី​គ្រូពេទ្យ អាច​មិនមែន​ជា​ឆ្មប​ខ្មែរ​បុរាណ​ឡើយ​ ។

ចំណែក​អ្នក​ភូមិ​រស់នៅ​ជិត​កន្លែង​កើតហេតុ​វិញ ក៏​​គ្មាន​អ្នក​ណា​​ម្នាក់​ទើប​សម្រាលកូន​ដែរ ។ ដោយហេតុ​នេះ​ហើយ ​ទើប​សមត្ថកិច្ច បាន​សង្ស័យថា សព​ទារិកា​​​នេះ អាច​​ពី​អ្នក​​ចម្ងាយ​យក​មកប្លុង​ចោល​នៅ​ទី​នេះ ព្រោះ​តាម​ការ​ឱ្យដឹង​ពី​អ្នក​ឃ្វាល​-គោក្របីថា មុន​ពេល​ប្រទះ​ឃើញ​សព​ទារិការ​នេះ គេ​ឃើញ​មាន​មនុស្ស​ប្រុស​២​នាក់ ជិះម៉ូតូម៉ាក​ហុងដា​ ស៊េរី​០១៣​មួយគ្រឿង ចូល​មក​ម្តុំ​នេះ ហើយ​ក៏​ជិះ​ចេញ​សំដៅ​ទៅ​វត្តស្រះ​កែវ ក្នុង​ឃុំ​មេលំបាត់​ទៅ​ តែគេមិនបានចាប់អារម្មណ៍នោះទេ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា មក​ទើរ​ក្បែរ​ច្រាំង​ត្រើយ​ខាងលិច​ជិត​គល់​ស្ពាន​ឥន្ធ​នូ​(​ស្ពាន​ចាស់​)​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់មនុស្ស​ម្នារ​មក​មើល​កកកុញ​ទាំង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​​ កាលពី​វេលា​ម៉ោង​៨ និង១៥​ព្រឹក ​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១៥ ​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

តាម​ប្រភព​ព័​ត៌​មាន​ពី​កុមា​រា​ពីរ​នាក់​ដែល​ឃើញ​សាកសព​ទារិកា​ ហើយ​ចុះ​ទៅ​ស្រង់​ឡើងគោក ​រួចរ​ត់ទៅ​ប្រាប់​អ្នកស្រុក​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​ដើរ​នៅ​លើ​ខឿន​ថ្ម​ក្បែរមាត់ច្រាំង​មក​ឈរ​បត់ជើងតូច ពេល​ខ្លួន​មើលទៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​សំរាមអណ្តែត​ផង​នោះ​​​ស្រាប់​តែប្រទះ​ឃើញ​សព​ទារិកា​អណ្តែត​ក្នុង​ទឹក​ក្បែរ​សំរាម ។

បន្ទាប់មករូប​គេ​មាន​គ្នា​ពីរ​នាក់​ក៏​នាំ​គ្នា​ចុះ​ទៅ​ស្រង់​ឡើង​ក្រែង​ទារិកា​នោះ​នៅ​រស់ ប៉ុន្តែ​ពេល​ស្រង់​នោះ​ទើប​ដឹង​ថា​ ទារិកា​នោះ​មិនដឹង​ស្លាប់​ពី​ពេល​ណា​មក​នោះ​ទេ ហើយ​ខ្លួន​បាន​ដាក់​សព​ទារិកា​នោះ​លើ​ខឿន​ថ្ម​ក្បែរមាត់ច្រាំង ​រួចរ​ត់ទៅ​ប្រាប់​អ្នកស្រុក​ដែល​រស់នៅ​ក្បែរ​ច្រាំង​នោះ​ឲ្យ​មក​មើល​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​។

លោក​ឈុ​យ ​ឆូ​ង​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​តាម​ការ​ពិនិត្យ​សាកសួរ​បុគ្គលិក​ពេទ្យ​នៅ​សាល​សម្ពព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យប្រាប់​ថា ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​នេះ​គ្មាន​ឃើញ​ស្ត្រី​ជា​ជនអនាថា ​ឬ​មនុស្ស​វិកល​ច​រឹត​ចូល​មក​សំរាល​ទេ ដូច្នេះ​លោក​សង្ស័យ​ក្រែង​មាននៅ​តាម​មណ្ឌល​សុខភាព​នានា ​ពីព្រោះ​សព​ទារិកា​រូប​នេះ​គេ​ពិនិត្យ​ឃើញ​កាត់​ទង​ផ្ចឹ​ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​ពេទ្យ​។

រីឯ​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព អាច​សន្និដ្ឋាន​ថា សាកសព​ទារិកា​នេះ​​អាចត្រូវ​ម្តាយ​​បោះចោល​ទាំង​រស់ ពីព្រោះ​នៅ​លើ​ខ្លួន​សព​នៅ​ស្អាត​ទាំង​អស់ហើយ​ទារិកា​នេះ​មានព្រលឹង​ទៀត​ផង​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោល​​​សព​​ទារិកា​​​គ្មានក្តី​​មេត្តា​​​ចឹង​

ចោល​​​សព​​ទារិកា​​​គ្មានក្តី​​មេត្តា​​​ចឹង​

ចោល​​​សព​​ទារិកា​​​គ្មានក្តី​​មេត្តា​​​ចឹង​

ចោល​​​សព​​ទារិកា​​​គ្មានក្តី​​មេត្តា​​​ចឹង​