មន្ត្រីគយ ខេត្តកំពង់ចាមម្នាក់ នាំស្រីស្នេហ៍ទៅដេក នៅសណ្ឋាគារ សុវណ្ណបុរីថ្មី ត្រូវប្រពន្ធតាមទាន់ រករឿងឈ្លោះគ្នា ទាំងព្រឹក

(ភ្នំពេញ)៖ មន្ត្រីគយខេត្តកំពង់ចាមម្នាក់ ពេលនាំស្រីស្នេហ៍ចូលដេកនៅសណ្ឋាគារ សុវណ្ណបុរីថ្មី ខាងក្រោយបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែប្រពន្ធតាមទាន់ ក៏ចូលទៅរករឿងនាំឲ្យកើតជម្លោះបែកផ្សែង បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។

អ្នកឃើញហេតុការណ៍ខាងលើនេះ បាននិយាយថា ស្រ្តីជាភរិយា បានមកទាន់ ហើយទៅដកយករថយន្ត កាបូបលុយ ទូរស័ព្ទពីប្តីរបស់ខ្លួន ខណៈកំពុងដេករួមរ័ក្សជាមួយស្រីស្នេហ៍ យ៉ាងសប្បាយនៅក្នុងបន្ទប់សណ្ឋាគារ។ ប៉ុន្តែសម្រាប់ហេតុការណ៍ដ៏អាម៉ាស់សម្រាប់លោកប្តី ជាមន្រ្តីគយរូបនេះ គឺស្រ្តីជាប្រពន្ធមិនបានទៅទាន់ក្នុងបន្ទប់ជាក់ស្តែងនោះទេ ដោយមានការហាមឃាត់ពីម្ចាស់សណ្ឋាគារ មិនឲ្យអំពើហិង្សាកើតឡើង ហើយខាងម្ចាស់សណ្ឋាគារ ធ្វើការសម្របសម្រួលដោយឲ្យលោកប្ដី ប្រើមធ្យោបាយរំដោះស្រីស្នេហ៍ ចេញពីកំដៅភ្លើងរបស់ប្រពន្ធ។

ស្ត្រីជាភរិយាបានស្រែកយ៉ាងខ្លាំងៗ សំឡុត និងជេរផងដែរថា ប្ដីរបស់គាត់បានយកស្រីមកដេកនៅទីនេះ ហើយខាងសណ្ឋាគារ ជួយការពាររារាំង មិនឲ្យប្រពន្ធបានឃើញស្រីថែមទៀត។

ក្រោយមកប្ដីកំហូចដែលជាអតីតមន្រ្តីគយបម្រើការងារនៅក្រុងបាវិត ហើយបច្ចុប្បន្នជាមន្ត្រីគយនៅខេត្តកំពង់ចាម ត្រូវបានស្ត្រីជាភរិយា ដកយករថយន្ត Lexus-៤៥០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-8886 កាបូបលុយ និងទូរស័ព្ទ ហើយតម្រូវឲ្យប្ដីត្រឡប់ទៅធ្វើការវិញ និងបញ្ឈប់អំពើឆក់កន្តៀត ភ្លក់ម្ហូបក្រៅផ្ទះបែបនេះទៀត។

ចំណែកមន្ត្រីរូបនេះ ហាក់ដូចជា ទទួលនូវកំហុស មិនតវ៉ាអ្វីទេ គឺយកតែការបូបធ្វើការ រួចឡើងជិះរ៉ឺម៉កកង់បីធ្វើយ៉ាងកំសត់ចេញពីទីតាំងសណ្ឋាគារតែម្តង។ យ៉ាងណាក៏ដោយ គេមិនស្គាល់អត្តសញ្ញាណមន្រ្តីគយរូបនេះនោះទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ វាជារឿងមួយដ៏ឈឺចាប់បំផុត​  ជាសារធាណៈ។ ក្នុងនោះដែរ កាលពីថ្មីៗនេះ មានស្រ្តីម្នាក់ បានឃើញ ស្វាមីជាទីស្រឡាញ់របស់នាង នៅជាមួយ នឹងស្រី កំណាញ់ ក្នុងហាងអាហារមួយកន្លែង។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបមិនដល់១នាទី ពីអារម្មណ៍ដ៏ឈឺចាប់យ៉ាងខ្លាំង ពេលនារី ជាភរិយា ​ចាប់បាន ស្វាមីរបស់នាងកំពុងមានស្រីថ្មី។ ក្នុងវីដេអូ គេឃើញ នារីជាភរិយា​បញ្ចេញកំហឹង ដោយស្រែក និងច្រានអាហារចោល នៅមុខស្រីកំណាន់ របស់ប្តី រីឯប្អូនស្រី របស់នាងជាប្រពន្ធវិញ ក៏មានវត្តមាននៅទីនោះដែរ។

ចំពោះគូស្វាមីមួយគូនេះ បានលាតត្រដាងរឿងរ៉ាវរបស់ពួកគេ តាមបណ្តាញសង្គម អ៊ិនស្តាក្រាម ដោយបាន បង្ហោះសារជាច្រើន ប៉ុន្តែក្រោយមក ក៏បានលុបចោលទៅវិញ។ ទោះបីជា​រឿងរ៉ាវរបស់ពួកគេ បានលុបចេញ ក៏ដោយ ក៏អ្នកលេងបណ្តាញសង្គម បានថតទាន់សារទាំងនោះ ធ្វើការចែកចាយតៗគ្នាផងដែរ។

សារជាច្រើន ដែលគូស្វាមីមួយនេះ បានឆ្លើយឆ្លងគ្នា​តាមអ៊ិនស្តាក្រាម គឺរូបនាង បានបង្ហោះ រូបស្វាមី ជាមួយនឹង ស្រីស្នេហ៍ ព្រមទាំងសរសេរថា "សម្រាប់អ្នកទាំងអស់គ្នា​ដែលចង់ដឹងលឺ តោះមើល ទាំងអស់គ្នា" ។ ហើយបុរស ជាស្វាមីរូបនោះ ក៏បានឆ្លើយតបផងដែរ ដើម្បីលាងសម្អាតសកម្មភាព ដ៏កខ្វក់របស់ខ្លួន និងប្រកាសដោយ បើក ចំហរ ពីអត្តសញ្ញាណ មិត្តស្រីរបស់គាត់ ជាសារធាណៈ ផងដែរថា "ឆាប់រៀបចំឯកសារឲ្យ ហើយទៅ " ។ មិនតែប៉ុណ្ណោះ សារទី២ ដែលបុរសម្នាក់នោះ បានបង្ហោះបន្តបន្ទាប់ទៀត បាននិយាយថា "គាត់មានសម្ពាធ យ៉ាងខ្លាំង ក្នុងជីវិតអាពាហ៍ ពិពាហ៍មួយនេះ ដោយសារតែគ្រួសារខាងស្រី" ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត