មួយត្រីមាស ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចូលទស្សនា រាជធានីភ្នំពេញ កើនឡើង ជាង១១ភាគរយ

ភ្នំពេញ ៖ របាយការណ៍មន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានបង្ហាញថា ក្នុងត្រីមាសទី១ឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកសម្រាក់កម្សាន្តក្នុងរាជធានីភ្នំពេញ មានកំណើន ប្រមាណ១១,៤១ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នានៅឆ្នាំ២០១៥ ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញបាន ឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេស ចរណ៍អន្តរជាតិ ដែលបានចូលមករាជធានីភ្នំពេញ គឺមានភ្ញៀវទេសចរណ៍អន្តរជាតិ ចូលតាមច្រក ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រមាណជា៣៧២.៤៦០នាក់ និងមាន១៧០សញ្ជាតិ ។

លោកប្រធានមន្ទីរបន្តថា ភ្ញៀវអន្តរជាតិទាំងនោះ មានគោលបំណងសំខាន់ៗខុសៗគ្នា ដូចជា មក សម្រាកលំហែកម្សាន្តប្រមាណ២៩១.៥៩៤នាក់ ទេសចរណ៍ធុរកិច្ចមានចំនួន ៥៣.៦៣២នាក់ គណៈប្រតិភូនិងអង្គការអន្តរជាតិ ៩.៧២៣នាក់ និងអនិកជនខ្មែរចំនួន១៧.៥១១នាក់ ។

លោក សុចិត្ត គ្រឹស្នា បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលចូលមករាជ ធានីភ្នំពេញ ក៏បានបែងចែកភ្ញៀវដែលចូលទស្សនារមណីយដ្ឋានវត្តភ្នំ មានចំនួន ៤៩.៥៧៧នាក់ ច្រើនជាងត្រីមាសទី១ ឆ្នាំ២០១៥ប្រមាណ ១៤,៦៣ភាគរយ។

ភ្ញៀវអន្តរជាតិចូលទស្សនាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក មានចំនួន៥៦.៩៦៨នាក់។ ភ្ញៀវទេសចរជាតិ ចូលទស្សនា រមណីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញមានចំនួន ៥៧.១៨១នាក់ កើនឡើង០៥.៨០ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ ។

យ៉ាងណាក៏ដោយ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានអះអាងទៀតថា វិស័យទេសចរណ៍ នៅរាជធានី ភ្នំពេញ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនមិនគោរព ច្បាប់ ធ្វើអាជីវកម្មដោយពុំមានអាជ្ញាប័ណ្ណ រួមទាំងសកម្មភាពល្មើសច្បាប់ ការជួញដូរផ្លូវភេទ ការបំពុល បរិស្ថាន សណ្តាប់ធ្នាប់ និងការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធអគ្គិភ័យ នៅតាមមណ្ឌលកំសាន្តទេសចរណ៍ នៅមានកម្រិតនៅឡើយ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មួយត្រីមាស ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចូលទស្សនា រាជធានីភ្នំពេញ កើនឡើង ជាង១១ភាគរយ

មួយត្រីមាស ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចូលទស្សនា រាជធានីភ្នំពេញ កើនឡើង ជាង១១ភាគរយ