ស្រី្តអាមេរិក រងរបួសធ្ងន់ ដោយសារស្រវឹងស្រា ធ្លាក់ពីសណ្ឋាគារជាន់ទី២ នៅសៀមរាប

សៀមរាប៖ស្រី្តទេសចរណ៍ជនជាតិអាមេរិកកាំងម្នាក់បានរងរបួសធ្ងន់ធ្ងរ​ បន្ទាប់ពីស្រវឹងស្រាធ្លាក់ពីសណ្ឋាគារជាន់ទី២ យីហោFUNKYFLASH PACKER​ ហើយត្រូវបញ្ជូនទៅ​ព្យាបាល​ នៅមន្ទីរពេទ្យអន្តរជាតិRoyal Angkor​ នៅម៉ោង៦៖១៥នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដ្គំក្រុងសៀមរាប ។

ប្រភពសាក្សីបានឲ្យដឹងថា ស្រីបរទេសរូបនេះ​ បានផឹកស្រាស្រវឹងតាំងពីយប់ រួចស្រាប់តែអង្គុយក្បែមាត់បង្អួចនៃសណ្ឋាគារនោះ មិនបានច្រុងប្រយ័ត្នស្របពេលខ្លួនមានអាការៈស្រវឹងស្រាផងនោះទើបធ្លាក់មកដីបណ្ដាលឲ្យរបួសធ្ងន់តែម្ដង។

មន្រ្តីកងរាជអាវុធហត្ថក្រុងសៀមរាប​ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះWorthy Rechel Marie​អាយុ៣១ឆ្នាំ ជនជាតិអាមេរិកកាំង ជាភ្ញៀវទេសចរណ័​ ហើយមូលហេតុដែលធ្លាក់ពីសណ្ឋាគារ នៅជាន់ ទី២ ដោយសារស្រីរូបនេះបានផឹកស្រាស្រវឹង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនភ្លាមៗតាមរយន្តសង្គ្រោះវ៉េង វុឌ្ឍី​ យកទៅមន្ទីរពេទ្យ Royal Angkor International បើគិតត្រឹមម៉ោងជាង២ រសៀលថ្អៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅ ឡើយ​ បើតាមសម្ដីរបស់គ្រូពេទ្យប្រហែលសង្ឃឹមរស់តិចណាស់ដោយសារងរបួសធ្ងន់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា  បានរបួសបែកខ្ទង់ច្រមុះ បន្ទាប់ពីរអិលជើងធ្លាក់ ពីលើរានហាល ជិតបណ្ណាល័យ ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត នៅម៉ោងប្រមាណ ១០៖៥០នាទី ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ហើយភ្លាមៗក្រោយហេតុការណ៍ អ្នកទេសចរណ៍រូបនេះ ត្រូវបាននគរបាលទេសចរណ៍ បញ្ជូនតាមរថយន្ត ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

បើតាមនគរបាលទេសចរណ៍ ប្រចាំតំបន់ ប្រាសាទអង្គរវត្ត បានឲ្យដឹងថា អ្នកទេសចរណ៍ ដែលរងរបួសនេះ ឈ្មោះ Li Ping អាយុ៣៩ឆ្នាំ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ជនរងគ្រោះត្រូវបាន ក្រុមគ្រូពេទ្យបញ្ជាក់ថា បានបាក់ខ្ទង់ច្រមុះ និងថ្លោះស្មារខាងស្តាំ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រី្តអាមេរិក រងរបួសធ្ងន់ ដោយសារស្រវឹងស្រា ធ្លាក់ពីសណ្ឋាគារជាន់ទី២ នៅសៀមរាប

ស្រី្តអាមេរិក រងរបួសធ្ងន់ ដោយសារស្រវឹងស្រា ធ្លាក់ពីសណ្ឋាគារជាន់ទី២ នៅសៀមរាប

ស្រី្តអាមេរិក រងរបួសធ្ងន់ ដោយសារស្រវឹងស្រា ធ្លាក់ពីសណ្ឋាគារជាន់ទី២ នៅសៀមរាប