អាងឪ​ធ្វើមេប៉េអឹម ដើរវ៉ៃ​គេឯង​

ខេត្តក្រចេះ ៖ ជន​ដៃដល់​ម្នាក់​ដែល​​​បង្ក​សកម្មភាព​ប្រើ​ហិ​ង្សា​រ​វាយ​មក​លើ​អ្នក​កាសែត​ពីរ​នាក់​​យ៉ាង​ចាស់ដៃ បណ្តាល​ឱ្យ​​រង​របួស​ ក្នុង​ទំនាស់​ពាក្យ​សម្តី​ កាល​ពី​យប់​ថ្ងៃ​ទី​២១ ឧសភា នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា នេះ​ដែរ នគរបាល​បាន​​ចាត់​បញ្ជូន​មក​​សាលា ដំបូង​ហើយ​ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ ។

អំពើ​​ហិ​​ង្សា​មួយ​ ត្រូវ​​​គេ​រាយការណ៍​ថា​ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ឧសភា ស្ថិត​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ក្នុង​នោះ​ ​បង្ក​ឡើង​ដោយ​ជន​ដៃដល់​ម្នាក់​ឈ្មោះ​អ៊ុំ មន្នី​និ​ត ជា​កូនប្រុស​របស់​លោក​មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​សំបូរ និង​បាន​វាយ ទៅ​លើ​អ្នកកាសែត​ពីរ​រូប ​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ធ្ងរ ។

អធិការរង​នគរបាល​ស្រុក​សំបូ​រលោក​ណ​យ ស៊ី​ថា​ច បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះជា​អ្នក​សារព័ត៌មាន​ពីរ​រូប ​ដែល​រង​ការ​វាយតប់​​ពី​ជន​ដៃដល់​មានឈ្មោះ​គិ​ន ប៊ុ​ន​សួន អាយុ​៤១​ឆ្នាំ ជា​អ្នក​ព័​ត៌​​មាននៅ​ក្នុង​អង្គភាព (​អរិយ​ធ​ម៍​) ​និង​ម្នាក់​ទៀត​ឈ្មោះ​នួន រ៉ា​ន់ ​អាយុ​៥៥​ឆ្នាំ​ជា​អ្នក​សារ​ព័​ត៌​មាននៅ​ក្នុង​អង្គភាព​ (​បញ្ញវ​ន្ត​ខ្មែរ​)​ ​​។

​លោក​ថា ជន​សង្ស័យ​ឈ្មោះ​អ៊ុំ មន្នី​និ​ត ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំបូរ​ចាប់​​ខ្លួន​បានហើយ ​។ ដើមចម​ ដែល​ឈាន​ឱ្យ​​មានការ​វាយតប​គ្នា រវាង​កូនប្រុស​របស់​លោក​មេ​បញ្ជា​រការ​​រង​អាវុធហត្ថ​ស្រុក​សំបូរ ជាមួយ​និង​ក្រុម​អ្ន​កាសែត​ពីរ​នាក់​នេះ ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​​អាច បណ្តាល​មក​ពី​គំនុំ​ក្នុង​រឿង​ទំនាស់​ពាក្យ​សម្តី​គ្នា​កន្លង​មក ​។

ប្រភព​​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​​ឱ្យ​​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ ជន​ន​ដៃដល់​បាន​ជិះ​ម៉ូតូ​ទៅ​រក​ហូប​អាហារ​​នៅ​តូប​បាយ​មួយ​កន្លែង​នៅ​ចំណុច​​កើតហេតុ ក៏​បាន​បោះពាក្យសម្តី​ថា ចង់​វ៉ៃឯងណាស់ ទៅ​កាន់​ជន​រង​គ្រោះជា​អ្នកកាសែត​ម្នាក់​ឈ្មោះ គិ​ន ប៊ុ​ន​សួន ​។

ក្រោយ​ជន​រង​គ្រោះជា​អ្នកកាសែត​បាន​សួរ​ទៅ​ជន​ដៃដល់​រក​មូលហេតុ​ ដែល​ចង់វា​យមក​លើ​រូបគេ ជន​ដៃដល់​ក៏​បាន​ស្ទុះ​មក​វាយ​ជា​ច្រើន​ដៃ​មក​លើ​អ្នកកាសែត​រូប​នោះ​ ។ ឃើញ​ស​ភាព​បែប​នោះ​ មាន​ជន​រង​គ្រោះជា​អ្នកកាសែត​ម្នាក់​ទៀត​​ឈ្មោះ​នួន រ៉ា​ន់ បាន​​ស្ទុះ​ពី​អង្រឹង​មក​ចាប់​ឃាត់ តែ​ត្រូវ​ជន​ដៃដល់​វាយ​មួយ​ពិល​បណ្តាល​ឱ្យ​ដួល និង​បាន​យក​កាំបិត​បុ័ងតោ មក​វាយ​និង​បន្ទះ​កាំបិត បណ្តាល​ឱ្យ​រង​របួស​ ។

យ៉ាងណា​ក៏​ដោយ​ ភ្លាម​ៗ​ក្រោយ​បី​បង្កហេតុ​វាយ​លើ​អ្នកកាសែត ជន​ដៃដល់​មិន​បាន​រត់គេច​នោះ​ទេ និង​ក៏​ព្រម​ប្រគល់​ឲ្យ​ខ្លួន​ឲ្យ​ទៅ​នគរបាល​ស្រុក​ចាប់​ឃាត់​ ។ ក្រោយ​ពី​មានការ​ឃាត់ខ្លួន ជន​ដៃដល់​ឈ្មោះ អ៊ុំ មន្នី​និ​ត ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ចាត់​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងខេត្ត នៅថ្ងៃ​ទី​២៣ ឧសភា នេះ ដោយ​ចោទប្រកាន់​ពី​បទ​ហិ​ង្សា​ដោយ​ចេតនា​ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាងឪ​ធ្វើមេប៉េអឹម ដើរវ៉ៃ​គេឯង​

អាងឪ​ធ្វើមេប៉េអឹម ដើរវ៉ៃ​គេឯង​

អាងឪ​ធ្វើមេប៉េអឹម ដើរវ៉ៃ​គេឯង​